ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ខឹងនឹងសង្សារយករថយន្តទៅដឹកស្រីចូលក្លឹបមិនរវីរវល់ទៅមើលខ្លួនឈឺនៅពេទ្យក៏បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែត្រូវបានប្រជាពលរដ្ឋឃាត់ទាន់។
ការប៉ុនប៉ងធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥ ព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២៥នៅលើស្ពានជ្រោយចង្វារ នៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នារីរូបនោះពុំបានប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជាង ២០ឆ្នាំ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរូបនោះបានធ្វើដំណើរឡើងទៅលើស្ពានហើយតោងបង្កាន់ដៃស្ពានប្រុង លោតទឹកសម្លាប់ខ្លួនតែនាងហាក់ដូចពុំដាច់ចិត្ត។ខណៈនោះមានអ្នកដំណើរម្នាក់បានឃើញហើយឃាត់ក្រោយមកបង្កឲ្យមានការភ្ញាក់ផ្អើលនិងទាក់ទងទៅបុរសជាសង្សារដើម្បីឲ្យមកទទួលនាងត្រឡប់ទៅផ្ទះ។
តាមនារីវ័យក្មេងរូបនោះបានឱ្យ ដឹងថាមូលហេតុដែលខ្លួនធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនដោយសារតូចចិត្តខ្លួនឯងដែលសង្សារ បានយករថយន្តទៅដឹកស្រីចូលក្លឹបនិងមិនបានរវីរវល់មកមើលនាងដែលឈឺដេកពេទ្យ។
នារីរូបនោះបានឲ្យដឹងទៀតថា នៅយប់នោះនាងសម្រាកពេទ្យដោយសារតែ លេបថ្នាំងងុយដេកលើសកម្រិត។ខណៈនោះក៏ទទួលដំណឹងថា សង្សារ បានយករថយន្តរបស់ខ្លួនទៅដឹកស្រីចូលក្លឹបដោយតូចចិត្តខ្លួនឯងក៏ដោះ សេរ៉ូមចេញពី ពេទ្យធ្វើដំណើរមស្ពានជ្រោយចង្វារប៉ុនប៉ងលោតទឹកសម្រាប់ខ្លួនតែម្ដង។
នារីរូបនោះបានឲ្យដឹងទៀតថា ខ្លួនបានស្រឡាញ់និងរស់នៅជាមួយសង្សារដូចប្ដីប្រពន្ធរយៈពេល ២ឆ្នាំមកហើយ។កន្លងមកសង្សាររបស់ខ្លួនធ្លាប់មានស្រីហើយនាងធ្លាប់ចាប់បានដេកជាមួយស្រី។បន្ទាប់ពីឃាត់សួរនាំអ្នកដំណើរក៏បានទាក់ទងទៅបុរសជាសង្សារមកទទួលហើយមកនាំនាងត្រឡប់ទៅផ្ទះវិញ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច