ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ ខណៈប្រើហិង្សាវាយនារីមេការខារ៉ាអូខេបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈចូលផឹកសុីក្នុងខារ៉ាអូខេ ឌឹ ឃ្វីនស៍ ហើយប្រើអំពើហិង្សាយកកែវស្រាវាយនារីមេការមួយកែវបែកក្បាលហូរឈាមស្រោចខ្លួន ព្រោះតែខឹងនារីរងគ្រោះខាំដៃ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៦ នៅក្នងហាងខារាអូខេ ឌឹ ឃ្វីនស៍ តាមបណ្តោយផ្លូវណតប្រ៊ីត ភូមិស្លែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ រ៉ូ រដ្ឋា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ធ្វើការក្នុងហាងខារាអូខេ ( ម្ចាស់បន្ទប់) ស្នាក់នៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកបុរសជនជាតិចិនជាអ្នកដៃដល់មានឈ្មោះ ឈាង ចុងមុី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាត់ដេរ ជាចិនដីគោក ស្នាក់នៅក្នុងរោងចក្រ ម្តុំផ្លូវជាតិលេខ2 ខេត្តតាកែវ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានភ្ញៀវជាជនជាតិចិនចំនួ៥នាក់បាននាំគ្នាមកផឹកសុីច្រៀងកំសាន្តនៅក្នុងហាងខារ៉ាអូខេខាងលើហើយពេលនោះពួកគេបានហៅស្រាបៀអង្គដបមកផឹកជាច្រើនដបស្របពេលនោះជនបង្ក និងមិត្តភក្ដិរបស់គេបានហៅនារីមកអង្គុយជាមួយគ្រប់គ្នា ប៉ុន្តែជនបង្ករមិនបានយកនារីអូតេស មកអង្គុយទេ ដោយហៅនារី ដែលជាម្ចាស់បន្ទប់ (នារីរងគ្រោះ) មកអង្គុយជាមួយវិញ រហូតដល់ម៉ោងកើតហេតុ ដោយសារតែជាតិស្រវឹងស្រាខ្លាំង ក៏លួកលាន់នារីរងគ្រោះឈឺ ធ្វើអោយនាងទ្រាំមិនបាន ក៏ខាំដៃជនបង្ក ពេលនោះជនបង្កខឹងបានយកកែវស្រាមកវៃក្បាលនារីរងគ្រោះបណ្ដាលអោយហូរឈាមស្រោចពេញខ្លួនហើយភ្លាមនោះសន្តិសុខហាងបានចូលមកឃាត់ជនបង្កប្រគល់អោយសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ចំណែកនារីរងគ្រោះវិញ ត្រូវបានបញ្ជូនយកទៅកាន់គ្លីនិកឯកជន ដែលនៅជិតកន្លែងកើតហេតុដើម្បីព្យាបាល ។

ក្រោយពេលកើតហេតុ ជនបង្កត្រូវបានបញ្ជូនខ្លួនយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរង់ចាំចាត់ការតាមនីតិវិធី ៕ តុង សីហា

 

5 1 2 3 4


ចែករំលែក៖