ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ និងថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា សហការនឹងកម្លាំងអន្តរាគមន៍រាជធានីឃាត់ខ្លួននិងដកហូតថ្នាំញៀន១កញ្ចប់តូច ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ២១និង០៥នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនទី១មាន ឈ្មោះ ក្រូច សុីវុត្ថា ហៅជ្រៃ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរធ្វើសំណង់ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ អ៊ុយ ប៊ុនឡាយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើ សំណង់ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លាខណ្ឌសែសុខនិងមានស្រុកភូមិត្រពាំងជើងស្រុក ឃុំក្រាំងពង្រខណ្ឌដង្កោ ។

តាមប្រភពពីសមត្ថកិច្ចប្រាប់អោយដឹងថា មុនពេលឃាត់ខ្លួន កម្លាំងបានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ទ ៦៧០៨ ភព១ គួរអោយសង្ស័យ បានឃាត់ដើម្បីឆែកឆេរ ស្រាប់តែពួកគេបានបោះថ្នាំញៀនចោល ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា

4 1 2 3

 


ចែករំលែក៖