ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- នាងមួយនៅក្រៅប្រទេសដឹងពីណាមកដែលថារាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាឲ្យដីទៅសៀម = ចង់ឲ្យប្រជាជនខ្មែរងើបបះបោរប្រឆាំងគឺប្រឆាំងវ៉ៃក្បាលមីនាងនោះ?

២- ប្រាសាទតាមាន់ តាក្របី ទាហ៊ានខ្មែរកំពុងកាន់កាប់ = រឿងអីខ្មែរត្រូវឲ្យទៅសៀម?

៣- ក្នុងពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-សៀម = គឺរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងសៀមសម្តេចតេជោ ហ៊ុន សែន មិនចុះហត្ថលេខាទេ។

៤- ក្រោយថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀម = លួសបន្លានិងកង់ឡាននៅក្នុងដែនដីខ្មែរត្រូវខ្មែររុះចោលទាំងអស់។

៥- សៀមចូលមករាយលួសបន្លាក្នុងភូមិខ្មែរ = គឺជាការរំលោភនិងការឈ្លានពានទឹកដីខ្មែរ?

៦- ប្រជាជនខ្មែរដែលក្រាញននៀលការពារភូមិឋានខ្លួន = គឺជាការត្រឹមត្រូវតាមច្បាប់។

៧- សៀមគ្មានសិទ្ធិមកចាប់ប្រជាជនខ្មែរយកទៅកាត់ទោសទេ = សៀមទេដែលធ្វើខុសច្បាប់។

៨- កងទ័ពទាំងកម្ពុជាទាំងខាងសៀមត្រូវដកថយទៅរកមូលដ្ឋានខាងក្រោយ = បន្ទាប់ពីបានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពរួច។

៩- អង្គការសហប្រជាជាតិ បានហៅសៀមជាមជ្ឈមណ្ឌលឧក្រឹដ្ឋកម្មឆបោកអន្តរជាតិ = សៀមប្រមូលមនុស្សពីច្រើនប្រទេសលើពិភពលោកយកមកធ្វើការឆបោក?

១០- ឧក្រឹដ្ឋកម្មឆបោកនៅសៀមបានជះឥទ្ធិពលដល់បណ្តាប្រទេសក្នុងតំបន់ហើយរាលដាលទៅដល់បណ្តាប្រទេសនៅទ្វីបផ្សេងទៀតផង = ជាឧក្រឹដ្ឋកម្មដ៏ធំនៅលើពិភពលោក ៕

ដោយ ៖ សិលា


ចែករំលែក៖