ខេត្តស្វាយរៀង:លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង និងសហការី
បាននាំយកអំពូលសូឡាចំនូន៧២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រគេនដល់វត្តចំនួន១២វត្តដែលខ្វះខាត ក្នុងខេត្តស្វាយរៀង។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានអោយដឹងថាគិត
ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃ២១ ខែតុលា ឆ្នាំ២០២៥នេះ រូបលោក និងសហការី បាននាំយកអំពូលសូឡាចំនូន៧២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់វត្តចំនួន១២វត្តដែលខ្វះខាត ក្នុងខេត្តស្វាយរៀង ដែលក្នុងមួយវត្តៗទទួលបានអំពូលសូឡាចំនួន៦គ្រឿង។
លោកប្រធានមន្ទីរបន្តថា វត្តទាំង១២បាននាំយកអំពូលសូឡារួមមាន:
១.វត្តព្រះអង្គថ្នា ស្រុកចន្ទ្រា
២.វត្តកោះដូនសយ ស្រុកចន្ទ្រា
៣.វត្តជ័យឧត្តម ស្រុកចន្ទ្រា
៤.វត្តអង្គរំដេញ ស្រុកចន្ទ្រា
៥.វត្តកោះត្រាច ស្រុកកំពង់រោទិ៍
៦.វត្តពោធិ៍ម្អម ស្រុកកំពង់រោទិ័
៧.វត្តស្រម៉ ស្រុករំដួល
៨.វត្តកន្តរុក្ខារាម ស្រុករមាសហែក
៩.វត្តវិបស្សនារាម ស្រុករមាសហែក
១០.វត្តដូនត្វាន ស្រុករមាសហែក
១១.វត្តកោសលារាម ស្រុកស្វាយជ្រំ
និងទី១២.វត្តប្រាសាទ ហៅវត្តក្តីស្លា ស្រុកស្វាយជ្រំ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច