ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃដុតកម្ទេចចោលទំនិញ៧មុខនាំចូលពីប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កងរាជអាវុធហត្ថស្រុកម៉ាឡៃសម្រេចចិត្តដុតកម្ទេចចោលទំនិញថៃ បន្ទាប់ពីម្ចាស់ទំនិញលួចនាំចូលដោយខុសច្បាប់និងឃាត់ម្ចាស់ផ្ទះធ្វើកិច្ចសន្យា។

   សមត្ថកិច្ចបន្តថាៈ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង បានសហការជាមួយគណៈបញ្ជាការ ឯកភាព លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងមានការ

ចូលរួមពីកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ យោធាកងពលតូចលេខ៥៣ លោកសួង សៅ មេបញ្ជាការនគបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ នៅវេលាម៉ោង០៨និង២៥នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥បានចុះដកហូតអីវ៉ាន់(ទំនិញ)ដែលស្តុកទុកនៅផ្ទះមួយកន្លែងដែលឈ្មួញនាំយកឆ្លងដែនមកពីប្រទេសថៃដោយខុសច្បាប់ ស្ថិតនៅចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថាៈ ម្ចាស់ផ្ទះឈ្មោះសង នី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។កម្លាំងសមត្ថកិច្ចបន្តឲ្យដឹងទៀតថា អីវ៉ាន់ដកហូតចំនួន៧មុខរួមមាន៖

១- ថ្នាំក្អកចំនួន ១២កេស

២- នំចាប់ហួយចាប់ឆាយចំនួន៣កេស

៣- ឡេចំនួន៣កេស

៤ – ថ្នាំប៉ូវពោតចំនួន៤កេស

៥ – ថ្នាំបាញ់ស្មៅចំនួន៣កេស

៦- ម្សៅសាន ចំនួន ៣ កញ្ចប់

៧- ថ្នាំសម្លាប់សត្វល្អិតចំនួន១០កេស

ក្រោយពីការសាកសួរម្ចាស់ផ្ទះ គាត់ពិតជាបានជួលឱ្យឈ្មួញដាក់អីវ៉ាន់ខុសច្បាប់ឆ្លងដែនមកពីប្រទេសថៃប្រាកដមែន។

   បច្ចុប្បន្ន ម្ចាស់ផ្ទះត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំនិងបញ្ឈប់ ហើយអនុញ្ញាតឱ្យវិលទៅលំនៅឋានវិញ។

   រីឯវត្ថុតាងទាំង៧មុខត្រូវបានគណៈបញ្ជាការយកទៅបំផ្លាញចោលទាំងអស់៕ដោយវណ្ណា


ចែករំលែក៖