ព័ត៌មានទាន់ហេតុការណ៍៖

យុវតី២នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅស្រុកស្វាយជ្រំ ខណៈទៅធ្វើការនៅរោងចក្រ

ចែករំលែក៖

 (ស្វាយរៀង)៖ យុវត្តី២នាក់ចេញដំណើរទាំងព្រឹកទៅធ្វើការរោងចក្រ បន្ទាប់ពីបានធ្វើតេសជាប់ ហើយថៅកែរោងចក្រឲ្យទៅត្រូវស្គេនមេដៃ ដើម្បីចូលធ្វើការ តែជាអកុសលត្រូវរថយន្តបុកស្លាប់ទាំងព្រឹក បង្ករឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៦និង០០នាទីព្រឹកថ្ងៃទី ២៣ខែតុលាឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១អត់នៅក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បច្ចុប្បន្នសាកសពយុវតីទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕


ចែករំលែក៖