ខេត្តបន្ទាយមានជ័យៈនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
សមត្ថកិច្ចបន្តថាៈអនុវត្តតាម បទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ត្រីធិនស៊ិន ដេត ស្នងការរង ទទួល ផែនការងារ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តនិងមានការយកចិត្តទុកដាក់ របស់លោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
សូមបញ្ជាក់ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណ:កម្មការ សហការនិងផ្ដល់ព័ត៌មានដល់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ បង្ក្រាបបានករណី ចែកចាយ នឹងប្រេីប្រាស់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង នឹងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់មានឈ្មោះ សំ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
+ សម្ភារៈ និងវត្ថុតាងរួមមាន៖
១- ម៉្សៅក្រាម ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ២ថង់តូច
២- ទូរសព្ទដៃចំនួន ១គ្រឿង
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាត់ការតាមនីតិវិធីច្បាប់។វណ្ណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច