ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ភ្នំពេញៈ  នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ម៉ោង១៣:០០នាទីរសៀល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដែលប្រព្រឹត្តល្មើសនៅមុខផ្ទះគ្មានលេខ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មម៉ោង២១:៣០នាទី។

ជនសង្ស័យ ឃាត់ខ្លួនឈ្មោះ លី ឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

វត្ថុតាងចាប់យក: ដាវកែច្នៃ០១ដើម។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖