ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រធានាធិបតី អាម៉េរិក ដូណាល់ ត្រាំ បាន ធ្វើ ដំណើរ មកដល់ប្រទេស ម៉ាឡេស៊ី ហេីយ

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី ៖ នៅ ម៉ោង៩ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាម៉េរិក បាន ធ្វើ ដំណើរ មកដល់ ប្រទេស ម៉ាឡេស៊ី ហេីយ ដេីម្បី ចូលរួម កិច្ច ប្រជុំ អាស៊ាន នៅថ្ងៃទី២៦ តុលានេះ។ នៅថ្ងៃនេះ លោក ដូណាល់ ត្រាំ នឹង ចូលរួម ក្នុង ពិធី ចុះហត្ថលេខា លេី កិច្ច ព្រមព្រៀង សន្តិភាព រវាង កម្ពុជា និងថៃផងដែរ។ 

សូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការចូលរួមចំណែកដ៏ធំធេង នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពមួយនេះ។

បើតាមការរាយការពីលោក ពុយ គា លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាម៉េរិក នឹង ចូលរួម ក្នុង ពិធី ចុះហត្ថលេខា លេី កិច្ច ព្រមព្រៀង សន្តិភាព រវាង កម្ពុជា និងថៃ ក្នុងចន្លោះម៉ោង១២ .១០នាទី ទៅម៉ោង២.១៥នាទី ៕ 

ដោយ ៖ សិលា


ចែករំលែក៖