ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួម ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ផ្ទៃក្រឡាទំហំ១៧០០០ម៉ែត្រការ៉េ ។
ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឱ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន តែងប្រារព្វពិធីសុំទឹកសុំដីនេះបានប្រព្រឹត្ដទៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្រោយការ សិក្សាលម្អិតពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមាន ព្រឹទ្ធសភា ឃើញថា ទិន្ន័យផ្ទៃក្រឡាទំហំ១៧០០០ម៉ែត្រការ៉េបានលិចដោយបរិមាណទឹកភ្លៀងនឹងបរិមាណទឹកដែលច្រាលចេញពី លូរដ្ឋមុខកាត់១ម៉ែត្រកន្លះហូរចូលក្នុងទីតាំងវិមាន ព្រឹទ្ធសភា។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធរំដោះទឹកក្នុងវិមានព្រឹទ្ធសភានេះ។ ការដ្ឋាន នេះ ជាគម្រោងនឹងត្រូវសាងសង់លូមូល មុខកាត់ទំហំ១ម៉ែត្រភ្ជាប់ទីតាំងរីហ្គែរចាស់មានស្រាប់ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក នឹងតភ្ជាប់លូមូលមុខកាត់១ម៉ែត្រចូលរីហ្គែរបេតុងទ្វាទឹកថ្មីដែលលូមូលមុខកាត់១ម៉ែត្រមានប្រវែងសរុប៣០ម៉ែត្រ។សាងសង់អាងស្តុកទឹកភ្លៀងទំហំ ៧៥ម៉ែត្រ x៤ម៉ែត្រនឹងមានកម្ពស់៣.២ម៉ែត្រ។ សាងសង់អាងស្តុកទឹកភ្លៀងសាងសង់ពីបេតុងឆ្អឹងដែក មានប្រវែង៧៥ម៉ែត្រទទឹង៤ម៉ែត្រ កម្ពស់៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្នបានទំហំ ៩៦០ម៉ែត្រគូប។ តម្លើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង នឹងតម្លើងត្រង់ស្នូរ ២៥០kva ភ្ជាប់ចូលទូរបញ្ជារម៉ូទ័របូម។ ម៉ូទ័របូមទឹកចំនួន៣គ្រឿង អាចបូមទឹកបានបរិមាណមធ្យមចន្លោះពី ២៤០០ម៉ែត្រគូបទៅ៣០០០ម៉ែត្រ គូបក្នុងមួយម៉ោង ដែល ម៉ូទ័របូមទឹក១គ្រឿងមានទំនង់៧០០ គីឡូក្រាម។ ចាក់បេតុឆ្អឹងដែកកម្រាស់១៥សង់ទីម៉ែត្រ ក្រឡាផ្ទៃ ៥០០ម៉ែត្រការ៉េនឹងកៅស៊ូ AC កម្រាស់៥០មីលីម៉ែត្រមានក្រឡាផ្ទៃ ១០០០ម៉ែត្រការ៉េ។ ចាក់បេតុងបន្ថែមភ្ជាប់បេតុងអាងទឹកអោយបានទំហំទទឹង៦ម៉ែត្រ នឹងការងារអ៊ុតកៅស៊ូ AC កម្រាស់ ៥០ម៉ែត្រទទឺង៦ម៉ែត្រ។
សូមបញ្ជាក់ថា៖ គម្រោងខាងលើនេះអនុវត្តគម្រោងដោយរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់ពេលវេលានៃការស្ថាបនាក្នុងរយៈ ពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី ០១ វិច្ឆិកា២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី ០១ កុម្ភៈឆ្នាំ២០២៦៕ .ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច