ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ និងថ្នាំញៀន១កញ្ចប់់តូច ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ខណៈពួកគេលាក់ទុកថ្នាំញៀននៅជាប់ខ្លួន ។

កាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧១ ភូមិត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ជីប ទូច ២៣ឆ្នាំ មុខរបរអ្នកលក់ពោតស្ងោរ ភូមិកំពង់ត្របែក ស្រុកមេសាង ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួល នៅម្ដុំបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទី២ ឈ្មោះ ជីម ឡុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកលក់ប្រហិត ស្នាក់នៅ ផ្ទះជួលភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមាន ស្រុកកំណើត ភូមិព្រែកលួង ឃុំព្រៃធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននឹងឃាត់ខួនជនសង្ស័យ ខណៈសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយបទល្មើសដែលកើតឡើង ហើយក៏ឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1H 3808 បានបោះចោលថ្នាំញៀន១កញ្ចប់ ចោលទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី ៕ តុង សីហា

 

img-20161005-wa0030 img-20161005-wa0024 img-20161005-wa0025 img-20161005-wa0028


ចែករំលែក៖