ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០១និង៥០នាទីរំលងអាធ្រាត្រកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿងម៉ាក Suzuki Nex) ប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ ផ្លូវលេខ ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ 

មន្ត្រីនគរបាលខណ្ឌទួលគោកឱ្យដឹងថា ជនសង្ស័យឈ្មោះ កាន់ ចាន់វិច្ឆិកា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀន។ រីឯជនរងគ្រោះ: ឈ្មោះ  កន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ ស្នាក់ នៅផ្ទះជួលពុំលេខ ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

*វត្ថុតាងចាប់យកមាន៖

-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៍ស ពាក់ផ្លាកលេខ កណ្ដាល 1Z-9418 (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយកនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។ 

       

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕


ចែករំលែក៖