ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកប្រធានក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ល្បីឈ្មោះ Kunshan Spring and Autumn International Travel Service Co., Ltd ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ទីក្រុងស៊ូចូវ ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកប្រធានក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ល្បីឈ្មោះ Kunshan Spring and Autumn International Travel Service Co., Ltd ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីស្ថានភាពពិតពីនយោបាយ សន្តិសុខ សង្គម និងកាលានុវត្តភាពវិនិយោគ យន្តការទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនបរទេសដែលដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសគឺសក្តានុពលទេសចរណ៍កម្ពុជា នៅពន្លាទេសចរណ៏ដ៏ស្រស់ស្អាត និងទាក់ទាញរបស់កម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖