ព័ត៌មានទាន់ហេតុការណ៍៖

យោធាម្នាក់នៅប្រាសាទតាមាន់ ត្រូវប៉ូលិសខេត្តឃាត់ខ្លួនពីបទឆរបោក

ចែករំលែក៖

 
ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការ នគរបាល ខេត្តសៀមរាប បានឃាត់ខ្លួន មន្ត្រីយោធាម្នាក់ ឈ្មោះលឿ សារឿន ហៅហេង សុផល អាយុ៣៥ឆ្នាំ នៅអង្គភាពវរះ១៥ ចំណុះកងពល តូចលេខ ៤២ប្រចាំ ទិសប្រាសាទ តាមាន់ ដោយចោទអំពីករណីឆបោក ប្រជាពលរដ្ឋ ចំនួន២នាក់ នៅភូមិស្រម៉ធំ ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

តាមប្រភពពីម្ចាស់លុយម្នាក់ឈ្មោះ នី សុឃី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ បានរៀបរាប់ប្រាស់សមត្ថកិច្ចថា  ឈ្មោះលឿ សារឿន ហៅ ហេង សុផល ហៅឡុង បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ មកដល់ផ្ទះនាងខ្ញុំ នៅវេលាម៉ោង៩និង០០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដោយកុហកថា រូបគេជាទាហានពាក់ស័ក្តិ៥ នៅអង្គភាពវរៈ១៥ចំណុះកងពលតូចលេខ៤២ ប្រចាំទិសប្រាសាទតាមាន់ ។

អ្នកស្រីបានរៀបរាប់បន្តថា រូបគេបាននិយាយទៀតថា នៅអង្គភាពរបស់ខ្លួនចាប់ឈើ បាន១០០០ពាន់ម៉ែត្រគូប ហើយអង្គភាព បានឱ្យឈើ មកខ្លួន១០០ម៉ែត្រគូប ទុកចែក ប្រជាពលរដ្ឋ ក្រីក្រ ដោយជនសង្ស័យ បានជួយឈើ ដល់ប្រជាពលរដ្ឋ ក្នុងមួយម្នាក់ៗ ចំនួន២០ម៉ែត្រគូប តែសូមថ្លៃប្រេង ១៦០០០០រៀល ។
រហូតថ្ងៃទី ៤ខែតុលាឆ្នាំ ២០១៦ ជនសង្ស័យ បានជិះម៉ូតូ មកភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ដោយបាន កុហកប្រជាពលរដ្ឋ ម្នាក់ទៀតឈ្មោះ សូន វន់ ភេទប្រុសអាយុ៥៦ឆ្នាំមានទីលំនៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប ដូចអ្នកស្រីខាងលើ ប៉ុន្តែជួយឈើចំនួន១៥ម៉ែត្រគូប សម្រាប់ឱ្យយកទៅធ្វើផ្ទះខ្លួនឯង ហើយសូមលុយ ២០ម៉ឺនរៀល សម្រាប់ជួយ ថ្លៃប្រេង ខណៈពេលនោះត្រូវបានឈ្មោះ នី សុឃី ដើរមកដល់ ឃើញ ជនសង្ស័យខាងលើ ក៏រត់ទៅរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានឱ្យចុះមកធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ រួចយកទៅធ្វើការសួរនាំនៅអធិការនគរបាលស្រុកសូទ្រនិគម ។
តាមប្រភពពីមន្ត្រីនគរបាលខេត្តបានឱ្យដឹងថា បន្ទាប់ពីកម្លាំងមូលដ្ឋានបានធ្វើការឃាត់ខ្លួនបានជនសង្ស័យរួចមក រួចក៍បានរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត។

ប្រភពបានបន្ថែមថា ក្រោយពីទទួលបាន លុយលើកទី២ ហើយជនរងគ្រោះ ទី១បាន មកដល់ ក៍រាយការណ៍ ទៅនគរបាល ដើម្បីឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ លឿ សារឿន ហៅហេង សុផល អាយុ៣៥ឆ្នាំ មុខរបរ ព្រិន្ទបាលឯក ជាទាហាននៅអង្គភាព វរះ១៥ ចំណុះកងពល តូចលេខ ៤២ប្រចាំ ទិសប្រាសាទ តាមាន់ ដែលបានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ដើរយកលុយពីប្រជាពលរដ្ឋចំនួន២នាក់អស់លុយចំនួន ៣៦ ម៉ឺនរៀល ថា បានយកឈើមកឱ្យទុកធ្វើផ្ទះ ដោយឥតគិតលុយ ប៉ុន្តែបែរជាសុំលុយ ថ្លៃប្រេងទៅវិញ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន កម្លាំងជំនាញរៀបចំកសាងសំណុំ រឿងបញ្ជូនទៅ តុលាការ ខេត្តសៀមរាប នៅរសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០១៦ ដើម្បី ចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

srnews-post120 srnews-post120-1

 

 


ចែករំលែក៖