ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន​ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់​ ​ដកហូតគ្រឿងញៀន១កញ្ចប់ធំ និង៩កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន  និងដកហូតថ្នាំញៀន១កញ្ចប់ធំ និង៩កញ្ចប់តូច ។ក្នុងប្រត្តិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅក្បែរស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន ។
បើតាមសម្ដីកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចបានស៊ើបអង្កេត មុខសញ្ញាខាងលើអស់រយះពេលជាច្រើនថ្ងៃ ហើយនៅថ្ងៃកើតហេតុកម្លាំងបានឃើញជនសង្ស័យម្នាក់បាននិងកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ពេលនោះកម្លាំងបានឃាត់ខ្លួនភ្លាមៗនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់ ដោយរកឃើញថ្នាំញៀន២កញ្ចប់  ហើយបន្ទាប់ពីសួរនាំរួចមក ជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានទិញពីគេយកមកលក់បន្តនៅក្រោយQB ពេលនោះកម្លាំងបានចុះទៅទីតាំងនោះភ្លាមៗ និងឃាត់ខ្លួនបាន២នាក់ទៀត ដោយរកឃើញថ្នាំញៀន៩កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ។
ក្រោយមកកម្លាំងអាវុធហត្ថបាននាំខ្លួនជនសង្ស័យទាំង៣នាក់ និងគ្រឿងញៀន១១កញ្ចប់ យកទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ដើម្បីសួរនាំនិងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ជីម ភារ៉ា ដង្កោ
img_8930 img_8928 img_8931 img_8926

ចែករំលែក៖