នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ អ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពសមិទ្ធិផលដែលកំពុងតែរៀបចំកសាង ក្រោយពីលោក ថេង ចន្ធី បានផ្លាស់ប្តូរពីនាយរងការិយាល័យ សណ្តាប់ធ្នាប់ នៃស្នងការនគរបាលខេត្តរតនគិរីមកកាន់ជាអធិការនគរបាលស្រុកលំផាត់វិញ ។
លោកបានរៀបចំកសាងនូវសមិទ្ធិផល ដែលអធិការចាស់មិនមានការអភិវឌ្ឍន៍នោះ ឥឡូវនេះលោកបានអំពាវនាវដល់សប្បុរសជននានាដើម្បីយកកសាងសមិទ្ធិផលដែលខ្វះខាតដូចជាអណ្តូងទឹក បន្ទប់ទឹក បង្គន់អនាម័យ ព្រមទាំងសមិទ្ធិផលផ្សេងទៀត ដែលខ្វះខាតនៅក្នុងអធិការស្រុកលំផាត់ ។
ជាមួយគ្នានេះនឹងខិតខំរៀបចំកន្លែងធ្វើការ ដែលមានកម្លាំងមួយចំនួនឲ្យសំអាតនៅបរិស្ថាន អនាម័យដាំសួនច្បារ ព្រមទាំងធ្វើរបងក្លោងទ្វារឲ្យបានល្អ ស្អាតផងដែរ។
លោកអធិការបានបន្តថា ការរៀបចំស្តារសមិទ្ធិផលក្នុងអធិការនេះរួមមាន៖ ១.អណ្តូងទឹកឃួងចំនួន១តំម្លៃ១៥០០.$ ២.កសាងបន្ទប់ទឹកនឹងបង្គន់អនាម័យទទឹង២.៦០ម៉ែត្របណ្តោយ៤ម៉ែត្រធ្វើអំពីឥដ្ឋប្រកស័ង្កសី ៣.ត បណ្តាញអគ្គិសនីកម្ពុជា ចូលមកប្រើប្រាស់ក្នុងអធិការដ្ឋានទាំងមូល។
សមិទ្ធិផលទាំងនេះគឺកើតចេញពីឆន្ទៈជាអ្នកដឹកនាំ បើមិនមានឆន្ទៈសមិទ្ធិផលមិនអាចកើតឡើងបានឡើយ។
ព្រោះកន្លែងធ្វើការប្រៀបបីដូចជាតម្លៃនៃការងារផងដែរ បើកន្លែងធ្វើការស្អាត មានផាសុកភាព អ្នកដទៃ ក៏គេឲ្យតម្លៃគោរពនៅតួនាទីរបស់ខ្លួនផងដែរ ៕ វុទ្ទឦសាន