ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថចាប់ជនសង្ស័យលួចគាស់ផ្ទះលក់ចាបហួយបញ្ជូនមកស្នាក់ការកងរាជអាវុធហត្ថខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពងធំៈ កាលពីយប់វេលាម៉ោង ១០យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ក្មេងប្រុសម្នាក់បានលួចគាស់ជញ្ចាំងផ្ទះលក់ចាប់ហួយ ដែលម្ចាស់ផ្ទះ មិនបានដេកចាំនៅពវេលយប់ យកសម្ភារៈអស់មួយចំនួន ។

ហេតុការណ៍នេះ បានកើតឡេីងនៅក្នុងភូមិជាំស្វាយ ឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

តាមប្រភព័ត៌មានពី សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសណ្ដាន់បានប្រាប់ថា បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះសន យ៉ាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ចាប់ហួយ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានប្ដឹងជនសង្ស័យឈ្មោះ រស់ រ៉ក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ពីបទលួចគាស់ផ្ទះយក សម្ភារៈមួយចំនួន ។

ករណីនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាចាប់ជនសង្ស័យបាននៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ រួចកសាងសំណុំរឿងបញ្ជូនទៅទីស្នាក់ការកងរាជអាវុធហត្ថខេត្តកំពង់ធំចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី

 

 

img-20161005-wa0012 img-20161005-wa0014 img-20161005-wa0013

 


ចែករំលែក៖