ព័ត៌មានទាន់ហេតុការណ៍៖

លោក Pep Guardiola នឹងដឹកនាំបាន១ពាន់ប្រកួតក្នុងអាជីពនៅពេលដែលManCityទទួលក្រុម Liverpool

ចែករំលែក៖

លោក Pep Guardiola នឹងដឹកនាំការប្រកួតបាល់ទាត់លើកទី១ពាន់របស់គាត់នៅពេលដែល Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ ហើយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញមានការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើនដែលគាត់ទទួលបានក្នុងអាជីពជាគ្រូបង្វឹក។

ក្នុងចំណោម ៩៩៩ ប្រកួតដែលគាត់ដឹកនាំ Barcelona, ​​Bayern Munich និង Man City លោក Guardiola ទទួលបានជ័យជម្នះ ៧១៥ ដង អត្រាឈ្នះ ៧១,៥៧% និងបានឈ្នះពានរង្វាន់ចំនួន ៣៩ ដ៏អស្ចារ្យ។ 

គ្រូបង្វឹកអាយុ 54 ឆ្នាំរូបនេះយល់ស្របជាមួយលោក Sir Alex Ferguson ថាភាពជោគជ័យរបស់គាត់គឺអាស្រ័យលើការមានកីឡាករឆ្នើមៗក្រោមការដឹកនាំ។

លោកGuardiola​បាន​និយាយ​ថាថា”ការ​លះបង់​ ចំណង់​ចំណូល​ចិត្ត​ សេចក្តី​ស្រឡាញ់​ ធ្វើឲ្យគ្មាន​អ្នក​ណា​ម្នាក់យកឈ្នះខ្ញុំ​ទេ​។ ពួកយើងបានឈ្នះអ្វីដែលមិនគួរឱ្យជឿនៅក្នុងក្លឹប Barcelona, ​​Bayern Munich និងនៅទីនេះ។ វាពិបាកក្នុងការឈានទៅដល់ ហើយប្រសិនបើខ្ញុំចាប់ផ្តើមម្តងទៀត ខ្ញុំនឹងមិនអាចឈានដល់វាទេ វាគឺជាការប្រកួតច្រើនពេក។ ការចាញ់ពីរបីក្នុង ១ពាន់ ប្រកួត ហើយសង្ឃឹមថានៅថ្ងៃអាទិត្យ ខ្ញុំសង្ឃឹមថាយើងអាចបន្តឈ្នះ”។

សរុបក្នុងអាជីពជាគ្រូបង្វឹកអស់រយៈពេល១៧ឆ្នាំមក លោកGuardiolaបានដឹកនាំក្រុម Barcelona ឈ្នះ១៤ពាន Bayern Munich ចំនួន៧ពាន និង Man City ចំនួន១៨ពាន៕


ចែករំលែក៖