ព័ត៌មានទាន់ហេតុការណ៍៖

មើលហើយពិចារណាលេងៗចុះ ! ចំណុចណាដែលទទួលយកអត់បាន តើគេមានចេតនាមិនគោរពច្បាប់មែន ?

ចែករំលែក៖

ភ្នំពេញ ៖ ឃើញរូបដែលថតបាន ក៏ឆ្ងល់ថា , មូលហេតុ គ្មាន មន្ត្រី ចរាចរណ៍ ពួនស្ទាក់ នៅលេីដងផ្លូវ អ្នក បេីកបរ មួយ ចំនួន បាន ប្រព្រឹត្ត បទល្មើស លេីដងផ្លូវ ជាច្រើន មើលហើយខ្មាសខ្លួនឯងត្រង់ថា ប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ ហេតុអីអ្នកបើកបរ ដឹកជញ្ជូនអាចធ្វើបានដោយទង្វើនេះ !

ជាក់ស្តែង ដូច រថយន្ត ដែល ប្រជាពលថតតាមផ្លូវនេះ បង្ហាញ អោយ ឃេីញថា ម្ចាស់ រថយន្ត បាន ប្រព្រឹត្ត បទល្មើស ផ្សេងៗ គ្នា ។  រថយន្ត Alphard មាន ស្លាកលេខ ត្រឹមត្រូវ តែ ម្ចាស់ រថយន្ត ដែល សង្ស័យ ជា ជនបរទេស បាន យក ស្លាក VIP បិទ ពីលេី ស្លាកលេខ រថយន្ដ បេីកបរ តាមផ្លូវ គ្មាន គោរព ច្បាប់ បន្តិច សោះ បើសិក្សាពីទិដ្ឋភាពច្បាប់ នេះជាបទល្មើសព្រហ្មទណ្ឌ ខណៈប្រើស្លាកលេខក្លែង ។  ចំណែក រថយន្ត ដឹក សំពីងសំពោង សុទ្ធតែ ងាយ បង្ករគ្រោះថ្នាក់ចរាចរ ដល់អ្នក ដទៃ ។  តែ ម្ចាស់ រថយន្ត ទាំងនេះ មិនខ្វល់ ព្រោះ អាងនៅលេី ដងផ្លូវ គ្មាន មន្ត្រី ចរាចរណ៍ ។  

ដូច្នេះ សភាពការណ៍ ព្រំដែន ស្ងប់ស្ងាត់ វិញ ហើយ មន្ត្រី ចរាចរណ៍ គួរ ដាក់ គោលដៅ ពង្រឹង ច្បាប់ ចរាចរណ៍ ឡេីងវិញ ដេីម្បី កុំអោយ ជនល្មើស ធ្វើ ទង្វើ ល្មេីស តាម អំពើ ចិត្ត ដែលងាយបង្កការគ្រោះថ្នាក់ នឹងផ្តល់ឱកាសឱ្យជនខិលខូចប្រើស្លាកលេខក្លែង អាចជាមធ្យោបាយផ្តល់ឱ្យការប្រព្រឹត្តបទល្មើស ពិបាករកអត្តសញ្ញាណ ៕ 

ដោយ ៖ សិលា


ចែករំលែក៖