ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់លើផ្លូវរថភ្លើង បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋមានការភ្ញាក់ផ្អើលខណ: ប្រទះឃើញសពបុរសម្នាក់ដេកផ្កាប់មុខស្លាប់នៅលើផ្លូវរថភ្លើង ខាងក្រោយរោងចក្រចាស់មួយកន្លែងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានទីតាំងខាងលិចការាសសាំង ប៉ោ វណ្ណៈ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា សាកសពមានឈ្មោះ នី ណន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាកម្មករធ្វើការនៅក្នុងរោងចក្រ ដោយសង្ស័យថា ក្រោយពីគាត់បានចេញពីធ្វើការ ធ្វើដំណើរមកដល់ចំណុចកើតហេតុត្រូវបានរថភ្លើងកៀរស្លាប់នៅកន្លែងកើតហេតុតែម្ដង។
ករណីខាងលើនេះក៏មានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានទៅដល់កន្លែងកើតហេតុ.នៅវេលាម៉ោង ១០និង១២នាទីថ្ងៃខែឆ្នាំដដែល ដើម្បីពិនិត្យជាក់ស្ដែងនិងរង់ចាំការធ្វើកោសល្យវិច័យទៅលើសាកសពពីសំណាក់មន្ត្រីជំនាញដើម្បីស្វែងរកមូលហេតុពិតប្រាកដទៅលើការស្លាប់ បាត់បង់ជីវិតរបស់សាកសពខាងលើ មុននឹងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វណ្ណា


ចែករំលែក៖