ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតជាជនជាតិចិនដូចគ្នាបានបើករថយន្តស៊េរីទំនើបម៉ាកBYDមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រដែលឈប់ចតនៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី ០៨ខែវិច្ឆិកាឆ្នាំ២០២៥ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិអង្គកែវសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តសណ្ដោងទូកុងទំនើរមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 3E-7254 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់អែបខាងនៅលើចិញ្ចើមផ្លូវខណៈតៃកុងបានចុះទៅទិញទឹកសុទ្ធហូបមួយភ្លែត ភ្លាមនោះដែរស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបម៉ាក BYDពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាក លេខ កំពង់ ស្ពឺ 2A-9188បើកបរដោយស្ត្រីជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតជាជនជាតិចិនដូចគ្នាធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកចូលពីក្រោយរថយន្តសណ្ដោងទូកុងតឺន័រយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯអ្នកបើកបររថយន្ត ជាស្ត្រីជនជាតិចិននិងអ្នករួមដំណើរបានរងរបួសត្រង់ក្បាលធ្ងន់ហើយនិងស្តាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុខាងលើដោយភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច