ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបម៉ាក BRABUSមួយគ្រឿងបេីកលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នលបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន ្តស៊ែរីទំនើបមួយគ្រឿងម៉ាក BRABUS គ្មានផ្លាកលេខបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១:៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ២០២៥  ស្ថិតនៅលើផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកាត់ហេតុគេឃើញបុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក BRABUS មួយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ត្រង់ចំណុច កើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹងធ្វើឲ្យរបាំងថ្មខូចខាតតិចតួចចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខដាច់កង់ខាងឆ្វេងមួយចំហៀងទៅមុខលែងរួចខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះដែរអ្នកបើករថយន្តបង្ករបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖