ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអូឡាំពិតឃាត់ខ្លួនស្ទាវ២នាក់ឆែកឆេរឃើញដាវសាំមរ៉ៃនៅក្នុងកាបូប៣ដើម

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ អូឡាំពិតឃាត់ខ្លួន២នាក់ ខណៈដែលពួកគេកំពុងអរង្គុយស្ពាយកាបូបមានដាវសាំម៉ូរ៉ៃ នៅក្នុងវត្តមហាមន្រ្តី កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់អូឡាំពិត ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍អូឡាំពិតកំពុងល្បាតក្នុងមូលដ្នានស្រាប់តែ ឃើញក្មេងស្ទាវ២នាក់ កំពុងអង្គុយនៅក្នុងវត្ត ដោយមានការសង្ស័យ ក៏ត្រូវកម្លាំងសមត្ថកិច្ច ហៅឲ្យឈប់រួច ត្រួតពិនិត្យ ឃើញមានដាវសាំម៉ូរ៉ៃចំនួន៣ដើម ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ១ មានឈ្មោះ ចាន់ លេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ ទី២មានឈ្មោះ សែម ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាដក ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវ សមត្ថកិច្ច ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

3 1 2

 


ចែករំលែក៖