ខេត្តកំពងស្ពឹៈ អាចចាត់ទុកថា ជាសំណាង ក៏ថាបាន ព្រោះតែរថយន្តហ៊ីយ៉ាន់ដាយ នឹងហ៊ីយ៉ាន់ដាយបុកគ្នាលាន់ដូចរន្ទះតែមិនបង្កអោយមានគ្រោះថ្នកក់ដល់អាយុជីវិតមនុស្ស។តែភាគីអ្នកបើកររថយន្តនបង្កបានចុះរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងអោយសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុករង់ចាំស្រាវជ្រាវរកភាគីបង្កអោយចូលខ្លួនមកដោះស្រាយ។
ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៧នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ 56-57 ត្រង់ចំណុចភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថា តាមការសាកសួរព័ត៌មានពីសាក្សីមុនពេលកើតហេតុគេបានឃើញរថយន្ត01គ្រឿងម៉ាក ហ៊ីយ៉ិនដាយ ពណ៌ខៀវ សណ្តោងរឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 3A.2802 អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរមកពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុករថយន្ត01 គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៍សំបក ឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2I.5772 ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានចុះពីរថយន្តហើយរត់គេចខ្លួនបាត់ ដោយបន្សល់ វត្ថុតាងនៅកន្លែងកើតហេតុ ។
លោកអធិការបានបញ្ជាក់ថា ភាគីរងគ្រោះ អ្នកបើកឈ្មោះ ស៊ឹម គីម ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិ ក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងហេតុការណ៍នេះ មិនបង្កឲ្យមាន អ្នករងរបួសទេ ចំណែករថយន្តខូចខាតកំរិតស្រាលទាំងសងខាង ។ ចំពោះវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចរបស់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំស្រាវជ្រាវរកភាគីបង្កអោយចូលខ្លួនមកទទួលខុសត្រូវ ។
សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ករណីនេះអាចបណ្តាលមកពីអ្នកបើកបរ ងងុយដេក ទើបរេចង្កូតទៅបុកភាគីម្ខាងទៀតទាំងកម្រោល ៕ សេនាស័ក្តិ