ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោប្រកាសឱ្យពង្រឹងយន្តការបង្ក្រាបបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរកម្លាំងសមត្ថកិច្ចនិង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពង្រឹងយន្តការនិងត្រៀមខ្លួនដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៦ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមានការប្រឹងប្រែងទប់ស្កាត់និងពង្រឹងឲ្យបានខ្ពស់ទៅលើការជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បន្តថា ស្ថានភាពជួញដូរគ្រឿងញៀននៅប្រទេសហ្វុីលីពិននិងឥណ្ឌូនេស៊ីគឺប្រហាក់ប្រហែលនិងកម្ពុជាផងដែរ។ប្រហាក់ ប្រហែលត្រង់ថា ឈ្មួញគ្រឿងញៀនទាំង នោះបើទោះបីជាប់ពន្ធនាគារហើយនៅតែអាចជួញដូរគ្រឿងញៀនបានទៀត។

ទោះជាបែបនេះសម្តេចតេជោនៅប្រកាន់ជំហរដដែល គឺកម្ពុជាមិនវិលទៅរកអតីតកាលដែលតម្រូវឱ្យមានទោសប្រហារជីវិតឡើយគឺត្រឹមជាប់គុកអស់មួយជីវិត៕ ហេង សូរិយា

 

 

ch-01155 100


ចែករំលែក៖