ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ចនៅកម្ពុជានឹងកើន៧ភាគរយក្នុងឆ្នាំ២០១៦និង៦,៩ភាគរយក្នុងឆ្នាំ២០១៧-២០១៨

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៦ ធនាគារពិភពលោក(WB) បានរៀបចំសន្និសីទសារព័ត៌មានមួយ ដោយបានព្យាករថា សេដ្ឋកិច្ចនៅ កម្ពុជានឹងកើនឡើង៧ភាគរយនៅ ឆ្នាំ២០១៦ ខណៈនៅ ក្នុងឆ្នាំ២០១៧-២០១៨ ត្រូវបានប៉ាន់ស្មាន ថានឹងកើនចំនួន៦.៩ភាគរយ ។

របាយការណ៍ដែលចេញផ្សាយដោយ ធនាគារពិភពលោកបានឲ្យដឹងថា ការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជានេះដោយសារមានការជំរុញការនាំចេញភាពរីកចម្រើន វិស័យសំណង់ និងការចំណាយប្រើប្រាស់ របស់រដ្ឋាភិបាល។ ប៉ុន្តែទោះជាយ៉ាងនេះក្តីហានិភ័យដែលអាចកើតមានគឺការបោះឆ្នោតក្នុងពេលខាងមុខឥទ្ធិពលអវិជ្ជមានពីកំណើនអត្រាការប្រាក់សហរដ្ឋអាមេរិក និងការថយចុះនៃកំណើនរបស់សេដ្ឋកិច្ច ពិភពលោក ។

របាយការណ៍ដដែលបានលើកឡើង ថា ត្រឹមពាក់កណ្ដាលឆ្នាំ២០១៦ការនាំចេញ សម្លៀកបំពាក់របស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្នុងកម្រិត១០,៥ភាគរយបើប្រៀប ធៀបនឹង៧,៨ភាគរយកាលពីឆ្នាំមុនក្នុង រយៈពេលដូចគ្នា ។ និន្នាការនេះទ្រទ្រង់ ដោយទំនាក់ទំនងឧស្សាហកម្មដែលមានស្ថិរភាពតាមរយៈការបញ្ចូលការបោកគក់ការប៉ាក់ឌិន និងការបោះពុម្ពដើម្បីបន្ថែម តម្លៃនិងតាមរយៈការងើបឡើងវិញខ្លះៗនៃ តំបន់អឺរ៉ុប ។

ធនាគារពិភពលោកបានឲ្យដឹងទៀត ថា ចំណង់ចំណូលចិត្តរបស់វិនិយោគិនក្នុងវិស័យសំណង់នៅមានជាបន្តជាមួយនឹងការអនុម័តលើគម្រោងដែលមានទឹកប្រាក់កើនឡើដល់៦,៨ពាន់លានដុល្លារអាមេរិកត្រឹមពាក់កណ្ដាលឆ្នាំ២០១៦ ។

ជាមួយគ្នានេះធនាគារពិភពលោកអះ អាងថា សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនកម្រិត ៦,៩ភាគរយ ។

ជាមួយគ្នានេះក្នុងខែមីនា ឆ្នាំ២០១៦ ការមកដល់នៃភ្ញៀវទេសចរបានថយចុះ ដល់២,៦ភាគរយបើធៀបនឹងឆ្នាំមុនដែលស្មើនឹង៦,១ភាគរយក្នុងឆ្នាំ២០១៥។ ស្ថាន ភាពអាកាសធាតុល្អប្រសើេរឆ្នាំនេះអាច ជួយវិស័យកសិកម្មទោះបីជាថ្លៃទំនិញកសិកម្មធ្លាក់ចុះធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផ្នែកកសិកម្មក្តី ។

ការនាំចេញដែលនៅតែមិនស្រកស្រុត និងការធ្លាក់ថ្លៃប្រេងធ្វើឲ្យឱនភាពពាណិជ្ជ កម្មរួមតូច ។ នៅឆ្នាំ២០១៦ឱនភាពគណនី ចរន្តត្រូវបានប៉ាន់ស្មានថាថយចុះដល់ ១០,២ភាគរយនៃ ផ.ស.ស. ធៀបនឹង ១០,៦ភាគរយនៅឆ្នាំ២០១៥ ដែលត្រូវ បានហិរញ្ញប្បទានដោយលំហូរវិនិយោគ ផ្ទាល់ពីបរទេស ។ រូបិយបណ្ណបម្រុងដុល បានកើនឡើងដល់៦,៤ពាន់អាមេរិក(ឬ ស្មើនឹងការនាំចូលដែលមានរយៈពេល ៥៤ខែ) នៅពាក់កណ្តាលឆ្នាំ២០១៦ ធៀបនឹង៥,៦ពាន់លានដុល្លារនៅឆ្នាំ ២០១៥ ។

ការអភិវឌ្ឍសុីជម្រៅផ្នែកហិរញ្ញវត្ថុនាំ មកនូវកំណើន ខណៈដែលកំណើនតម្រូវ ការក្នុងស្រុកជំរុញឲ្យអតិផរណាកើនឡើង។ នៅពេលមានសញ្ញាថយចុះមួយចំនួន ឥណទានក្នុងស្រុកនៅតែមានកំណើនខ្ពស់ ស្មើនឹង២៦,៩ភាគរយ នៅពាក់កណ្តាល ឆ្នាំ២០១៦ធៀបនឹងឆ្នាំមុន។ នៅពាក់ កណ្តាលឆ្នាំ២០១៦ កំណើនប្រាក់បញ្ញើ បានកើនឡើងដល់១៩,៣ភាគរយធៀប នឹងឆ្នាំមុន។ នៅពាក់កណ្តាលឆ្ាំ២០១៦ អតិផរណាមានអត្រា៣,៣ភាគរយធៀប នឹងឆ្នាំមុន។ ប្រាក់រៀលធ្លាក់ថ្លៃបន្តិចគឺ មានអត្រា៤.០៨០ក្នុងមួយដុល្លារនៅខែ មិថុនា ឆ្នាំ២០១៦ រីឯអត្រាប្តូរប្រាក់ពិតក៏ ធ្លាក់ចុះដូចគ្នាដែរ ។

ការបង្កើនសារពើពន្ធបានចាប់ផ្តើម មួយផ្នែកគឺដោយសារការដំឡើងប្រាក់ខែ ខណៈដែលការប្រមូលចំណូលបានល្អ នៅបន្ត ។ ឱនភាពសារពើពន្ធជារួមត្រូវ បានរំពឹងថានឹងកើនដល់១,២ភាគរយនៃ ផ.ស.ស.នៅឆ្នាំ២០១៦ ធៀបនឹង០,១ ភាគរយនៃ ផ.ស.ស.នៅឆ្នាំ២០១៥ ។ ការប្រមូលចំណូលបានកើនដល់១៨,៥ ភាគរយនៃ ផ.ស.ស. នៅឆ្នាំ២០១៥ ធៀប នឹង១៨,១ភាគរយនៅឆ្នាំ២០១៤ ។ ការ ចាត់ថ្នាក់សម្ពាធបំណុលរបស់កម្ពុជានៅ ក្នុងការវិភាគរបស់ធនាគារពិភពលោក និង មូលនិធិរូបិយបណ្ណអន្តរជាតិអំពីនិរន្តរភាព បំណុល(២០១៦) នៅតែមានកម្រិតទាប។

ខណៈដែលការកាត់បន្ថយភាពក្រីក្រ នៅតំបន់ជនបទត្រូវបានរំពឹងថាបន្ថយ ល្បឿនយ៉ាងច្រើននៅឆ្នាំ២០១៤ នៅឆ្នាំ ២០១៥ ក្នុងបរិបទនៃការធ្លាក់ចុះវិស័យ កសិកម្ម និងធ្លាក់ចុះថ្លៃទំនិញផលដំណាំ ល្អប្រសើរនៅឆ្នាំ២០១៦ ត្រូវបានរំពឹងថា អាចកាត់បន្ថយភាពក្រីក្របានខ្លះ ភាពរស់ រវើកនៃវិស័យសម្លៀកបំពាក់ និងសំណង់ គឺជាកត្តាជំរុញថ្មីសម្រាប់កាត់បន្ថយភាព ក្រីក្រ ។ ក្នុងទសវត្សកន្លងទៅកម្ពុជាបាន ទទួលផលយ៉ាងច្រើនពីការកាត់បន្ថយ ភាពក្រីក្រដែលជំរុញដោយថ្លៃកសិផល ខ្ពស់ក៏ដូចជាការពង្រឹកផ្ទៃដីដាំដុះ និងបង្កើន ទិន្នផល ។ គ្រួសារជនបទបានទទួលផល ពីកំណើនក្នុងវិស័យកសិកម្ម ខណៈដែល ប៉ុន្មានឆ្នាំកន្លងទៅនេះគ្រួសារនៅទីប្រជុំ ជនបានទទួលផលពីកំណើននៃវិស័យកាត់ ដេរសម្លៀកបំពាក់ និងពីវិស័យសំណង់ ។

កំណើនត្រូវបានប៉ាន់ស្មានថានឹងមាន អត្រាស្មើនឹង៦,៩ភាគរយនៅឆ្នាំ២០១៧- ២០១៨ កំណើននៅមានកម្រិតខ្ពស់នេះមួយផ្នែកគឺបណ្តាលមកពីការបង្កើនចំណាយ របស់រាជរដ្ឋាភិបាល ។ ការនាំចេញសម្លៀក បំពាក់ និងមានកំណើនខ្ពស់ជាបន្ត ខណៈ ដែលវិស័យសំណង់ត្រូវបានរំពឹងថានឹង ថយចុះជាបណ្តើរៗ ។ វិស័យទេសចរណ៍ អាចនៅមានកំណើន ដោយសារមានជើង ហោះហើរផ្ទាល់ថ្មីៗ ។

ភាពក្រីក្រនៅប្រទេសកម្ពុជានៅតែ អាចកាត់បន្ថយបាន ។ ហេតុនេះមានការ រំពឹងថា នឹងមានការកាត់បន្ថយភាពក្រីក្រ ចំពោះគ្រួសារនៅទីប្រជុំជន និងគ្រួសារ នៅជនបទជាបន្តបន្ទាប់ពីឆ្នាំ២០១៥- ២០១៦ ប៉ុន្តែការកាត់បន្ថយភាពក្រីក្រនេះ កើតឡើងដោយកត្តាជំរុញផ្សេងទៀត ។ ចំពោះគ្រួសារនៅទីប្រជុំជនការកាត់បន្ថយភាពក្រីក្រនឹងនាំមុខដោយវិស័យសំណង់ វិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យ សេវាកម្ម។ សព្វថ្ងៃកសិកម្មបង្កើតបាន ប្រាក់ចំណូលត្រឹមតែ២៥ភាគរយនៃប្រាក់ ចំណូលរបស់ពលរដ្ឋក្រីក្រជាងគេចំនួន៤០ ភាគរយប៉ុណ្ណោះនៅជនបទ ហើយពិពិធ កម្មនេះជួយដល់គ្រួសារពីផលប៉ះពាល់នៃ ការធ្លាក់ចុះថ្លៃស្បៀងអាហារ ។ ទោះជា យ៉ាងណាក្តីការធ្លាក់ចុះថ្លៃស្បៀងអាហារ នៅតែប៉ះពាល់ប្រភពកាលពីមុននៃកំណើន ប្រាក់ចំណូលរបស់គ្រួសារនៅជនបទ ហេតុនេះល្បឿននៃការកាត់បន្ថយភាពក្រីក្រត្រូវ បានរំពឹងថា មានកម្រិតយឺតជាងឆ្នាំមុនៗ។

ហានិភ័យដែលកើតមានចំពោះទស្សន វិស័យនេះរួមមាន ភាពមិនប្រាកដប្រជា ដែលអាចកើេតមានពីការបោះឆ្នោតឃុំ- សង្កាត់ និងការបោះឆ្នោតសកល ការធ្លាក់ ចុះនៃកំណើនអត្រាការប្រាក់ដុល្លារ និង កំណើនសេដ្ឋកិច្ចពិភពលោកទាបជាង បណ្តាឆ្នាំមុនៗ ។

ការបង្កើតភាពប្រកួតប្រជែងគឺជាគន្លឹះ។ ការដោះស្រាយថ្លៃថាមពលដែលមាន កម្រិតខ្ពស់នឹងជួយសម្រួលការពង្រីក និង ពិពិធកម្មលើសការកាត់ដេរសម្លៀកបំពាក់ ទៅកាន់វិស័យកែច្នៃកសិកម្ម វិស័យគ្រឿង អេឡិចត្រូនិក និងគ្រឿងបន្លាស់យានយន្ត ដែលអាចតម្រូវឲ្យមានការកាត់បន្ថយ គម្លាតលើផ្នែកជំនាញ ។ ការលើកកម្ពស់ ភាពតភ្ជាប់របស់កម្ពុជាទៅកាន់ប្រទេស ជិតខាងតាមរយៈការផ្គត់ផ្គង់ហេដ្ឋារចនា សម្ព័ន្ធល្អប្រសើរ និងថ្លៃដឹកជញ្ជូនថោក ដោយសារប្រទេសកម្ពុជាបានប្រមើល មើលឃើញពីការអភិវឌ្ឍខ្លួនឯងក្នុងឋានៈ ជាមជ្ឈមណ្ឌលតភ្ជាប់ការផ្គត់ផ្គង់ក្នុងតំបន់។

ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ។ ការអនុ វត្តដោយជោគជ័យនូវវិធានការប្រុងប្រយ័ត្ន លើទិដ្ឋភាពម៉ាក្រូនឹងតម្រូវឲ្យបង្កើនការ ត្រួតពិនិត្យ ការសម្របសម្រួល និងការគិត គូរដល់គុណភាពព័ត៌មាន ជាពិសេសការត្រួត ពិនិត្យ និងតាមដានហ្មត់ចត់ចំពោះវិស័យមីក្រូហិរញ្ញវត្ថុដើម្បីបញ្ចៀសភាពជំពាក់ បំណុលដែលមិនមានចីរភាពឲ្យបាន។

ទោះបីជាមានការកាត់បន្ថយភាពក្រីក្រ ធ្ងន់ធ្ងរក្តី ចំណែកនៃគ្រួសារមិនក្រីក្រមាន អសុវត្ថិភាពលើផ្នែកសេដ្ឋកិច្ចបាននិងកំពុង កើនឡើង ។ ចាប់តាំងពីឆ្នាំ២០០៩មកការផ្លាស់ប្តូរកន្លែងទៅរកសន្តិសុខសេដ្ឋកិច្ចមានកម្រិតមួយផ្នែកគឺបណ្តាលមកពីមានមូល មនុស្សនិងកសាងមូលដ្ឋានគ្រឹះសម្រាប់ សង្គមថ្នាក់កណ្តាល ទន្ទឹមនឹងការវិនិយោគ លើកម្មវិធីនានា ដែលលើកកម្ពស់ភាពធន់ របស់គ្រួសារ និងកាត់បន្ថយភាពងាយរង គ្រោះរបស់ពួកគេឲ្យនៅកម្រិតទាបបំផុត៕ ហេង សូរិយា

 

fwe


ចែករំលែក៖