ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងហាងផឹកស៉ីយីហោប៉ាឧត្តមក្រោយមានលួចបង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឆ្មក់បង្រ្កាបទីតាំងហាងផឹកស៉ីមួយកន្លែងដែលមានយីហោ(ប៉ាឧត្ដម) ដែលមានលួចបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនបាននារីដែលជាអនីតិជនចំនួន១២នាក់ និងបុរសម្នាក់ជាម្ចាស់ហាង។

ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែងខាលើនេះមានការដល់ព័ត៌មានថាទីតាំងហាងយីហោ ប៉ាឧត្តមនេះមានបង្កប់សេវាផ្លូវភេទ ដោយរាល់ថ្ងៃមានភ្ញៀវចេញចូលច្រើន ដូច្នេះក្រោយមានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃកងរាជអាវុធហត្ថបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឆ្មក់ ចុះបង្ក្រាបជាក់ស្ដែងតែម្ដង។ដោយឃាត់ខ្លួនបាននារីជាអនីតិថិជនចំនួន១២នាក់និងបុរសម្នាក់ជាថៅកែហាង។ 

បច្ចុប្បន្នបុរសម្ចាស់ហាងរួមទាំងនារីទាំង១២នាក់ បាននាំយកទៅមូលរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដេីម្បីធ្វេីការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖