ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បង្ក្រាបករណីគ្រឿងញៀនកក្រើក៤ទីតាំងផ្សេងគ្នានៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០២៥នេះថា ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជហត្ថខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន ចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៤ទីតាំងផ្សេងគ្នា៖

ទីតាំងទី១ នៅវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿងញៀននៅចំនុចផ្លូវបេតុងក្នុងភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យមានឈ្មោះ ជុន សៀប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ទីតាំងទី២ តាមការឆ្លេីយបំភ្លឺពីជនសង្ស័យ ឈ្មោះ ជុន សៀប បានទទួលគ្រឿងញៀន ពីឈ្មោះ ជួន លក្ខិណា នៅវេលាម៉ោង០៩ និង៥៧នាទីព្រឹក (ថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ជួន លក្ខិណា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ទីតាំងទី៣ តាមការឆ្លេីយបំភ្លឺពីជនសង្ស័យ ឈ្មោះ ជុន សៀ បានទិញគ្រឿងញៀនពីឈ្មោះ មាន សុភាព ភេទ ស្រី ទើបនៅវេលាម៉ោង១៣និង១៧នាទីព្រឹក (ថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំ ដោយលោក វរសេនីយ៍ត្រី ធី ឆៃ បានសហការជាមួយមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មេីស ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម សុី បានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ស្ថិតនៅភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ មាន សុភាព ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ទីតាំងទី៤ តាមការឆ្លេីយបំភ្លឺពីជនសង្ស័យ ឈ្មោះ ជួន លក្ខិណា ថាគ្រឿងញៀនកន្លងមករូបគេធ្លាប់ទិញពីឈ្មោះ ព្រះ សុីធូរ ភេទប្រុស ទើបនៅវេលាម៉ោង១៧ និង៣៥នាទីល្ងាច (ថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានសហការជាមួយមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មេីស ដឹកនាំដោយ លោកវរសេនីយ៍ត្រី ទឹម សុី និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ព្រះ សុីធូរ ភេទប្រុស  អាយុ ៤២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិត្របែកទូង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឈ្មោះ ប៊ុត បណ្ឌិត ភេទប្រុស  អាយុ៤២ឆ្នាំ មុខរបរបេីកបរ មានទីលំនៅបច្ចុប្បន្ន ភូមិឈ្នួល ឃុំស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕


ចែករំលែក៖