ព័ត៌មានទាន់ហេតុការណ៍៖

មុនស្លាប់៣ថ្ងៃប្រាប់ប្រពន្ធថាកុំយកសពបូជាឬបញ្ចុះត្រូវរង់ចាំ៧ថ្ងៃព្រលឹងនឹងវិលចូលរូបកាយវិញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានរឿងចម្លែកមួយបានកើតឡើងនៅស្រុកស្វាយទាប ខេត្តស្វាយរៀងដែលបុរសម្នាក់ដឹងខ្លួនមុនពេលស្លាប់បានប្រាប់ប្រពន្ធថាពេលដែលប្តីស្លាប់ កុំយកសពទៅបូជាឬបញ្ចុះឲ្យសោះបើសពនៅធម្មតាមិនរឹងមិនហើមឬស្អុយត្រូវរង់ចាំ៧ថ្ងៃព្រលឹងនឹងវិលចូលរូបកាយវិញហើយ។

ហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នារង់ចាំមើលថា តើបុរស ខាងលើអាចរស់ឡើងវិញដែរ ឬយ៉ាងណា?

បើតាមស្ត្រីដែលជាប្រពន្ធរបស់សព បានប្រាប់អ្នកសារព័ត៌មាននគរវត្តថា រូបគាត់ឈ្មោះ ឡាយ សុធី អាយុ៥៣ឆ្នាំ ហើយប្តីឈ្មោះ ប្រាក់ ឋាន អាយុ៣៧ឆ្នាំ រស់នៅភូមិជង្រុក ឃុំមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង បានរួមរស់ជាប្តីបានរយៈពេល៦ឆ្នាំហើយចាប់តាំងពីឆ្នាំ២០១០ដល់ឆ្នាំ២០១៦ហើយនៅមុនថ្ងៃដែលប្តីរបស់គាត់ស្លាប់៣ថ្ងៃបានប្រាប់ថា ពេលរូបគាត់ស្លាប់សូមកុំយកសពរបស់គាត់ ទៅបញ្ចុះឬបូជាពីព្រោះរូបគាត់(ជាប្តី)ត្រូវ ព្រះអង្គយកព្រលឹងទៅ ហើយរយៈពេល៧ ថ្ងៃទើបព្រលឹងវិលចូលរូបកាយវិញ។

ប្រភពពីស្ត្រីខាងលើបានបន្តទៀតថា ប្តីរបស់គាត់បានស្លាប់កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៦ រហូតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៦គឺស្លាប់បាន៣យប់៤ថ្ងៃ ហើយគាត់ សង្ឃឹមថាប្តីរបស់គាត់នឹងរស់ឡើងវិញ ។

ដោយឡែកបើតាមប្រភពព័ត៌មានពីសាច់ញាតិសពជនរងគ្រោះបានឲ្យដឹងដែរថា រយៈពេលកន្លងមកជនរងគ្រោះដែល បានស្លាប់ធ្លាប់ទៅបួសរៀនមន្តអាគមគាថា នៅភ្នំគូលែន ខេត្តសៀមរាបជាមួយអ្នកសច្ចំ ហើយអាចបណ្តាលមកពីខុសគ្រូ ហើយគ្រូធំដែលនៅឯភ្នំគូលែននោះតែងតែទូរស័ព្ទ មកប្រាប់ក្រុមគ្រួសារសពថាកុំអាលបូជា ឬបញ្ចុះសពរង់ចាំ៧ថ្ងៃក្រោយព្រលឹងនឹង វិលចូលរូបកាយវិញហើយ៕ យឹម សុថាន

aw-1


ចែករំលែក៖