ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយប្រគុំចប់ត្រឡប់ទៅផ្ទះវិញរថយន្តដឹកសម្ភារៈនិងក្រុមតន្ត្រីអ័កកាដង់ បានរេចង្កូតបុករះផ្ទះអាជីវករផ្សា ៣ខ្នង

ចែករំលែក៖

ខេត្តកណ្តាល ÷រថយន្តដឹកឧបករណ៍តន្ត្រីសម័យអ៊គ័កាដង់មានអ្នកតន្ត្រី អ្នកចម្រៀង,អ្នករាំកំដរឆាក,អ្នកបើក រថយន្ត បានរេចង្កូតបុករះផ្ទះអាជីវករផ្សា ចំនួន០៣ខ្នង ក្រោយពេលប្រគុំចប់ត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ០១និង២០នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុច អែបផ្លូវជាតិលេខ ២១ ស្ពានលេខ(៦)ផ្សារោងចក្រព្រែកឡុង ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៏ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានឱ្យដឹងថា នៅវេលាកើតហេតុមានក្រុម តន្ត្រីសម័យអ៊គ័កាដង់១ក្រុម មានអ្នកតន្ត្រី,អ្នក ចម្រៀងស្រី-ប្រុស អ្នករាំកំដរឆាក អ្នករៀបចំឆាក តៃកុងរថយន្ត លើសពី១០នាក់ មិនស្គាល់អត្តសញ្ញាណ ទាំងមនុស្ស ទាំងយីហោក្រុមតន្ត្រី ដោយគ្រាន់តែប្រាប់ថា  មកពីប្រគុំតន្ត្រីក្នុងកម្មវិធីមង្គលមួយ នៅក្នុងស្រុកស្អាង ហើយត្រូវជិះលើរថយន្តម៉ាក HYUNDAI ចំណុះ២ តោនកន្លះពាក់ស្លាកលេខ តាកែវ 3A – 3874( រថយន្តរងការខូចខាត ផ្នែកកាប៊ីនខាងមុខ) ដែលត្រូវ វិល ត្រឡប់ទៅឯខេត្តតាកែវវិញ។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តរេចេញ ពីផ្លូវមកខាងឆ្វេងបុករះផ្ទះអាជីវករផ្សារលក់ដូរចំនួន ៣ផ្ទះ បណ្តាលឱ្យតៃកុងរថយន្តរងរបួសដើមទ្រូងបុកជាមួយដៃចង្កូតរថយន្ត បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ  និងបានប្រាប់សមត្ថកិច្ចថា ទុកឱ្យថៅកែក្រុមតន្ត្រី ជាអ្នកដោះស្រាយ រួចពួកគេបានគេចខ្លួនបាត់អស់។

លោកនាយប៉ុស្តិ៍បានបន្ថែមថា លំនៅដ្ឋាន៣ខ្នង សាង សង់អំពីដែក ប្រក់សង្ក័សី បានរងការខូចខាត បាក់បែករហែកជញ្ជាំង បាក់សសរដែក ខូចទ្វារមូរ ធ្នឹមដែក យ៉ខាងមុខ ដាច់ខ្សែភ្លើងបែកអំពូល  រួមនិងសម្ភារ: ចាប់ ហួយគ្រឿងទេសជាច្រើនទៀត  តែជាសំណាងដែលម្ចាស់ផ្ទះមិនមានរងរបួសគ្រោះថ្នាក់នោះឡើយ។ ចំនែកក្រុមតន្ត្រី ក៏ជីវិតថ្លៃដែរ ដែលជាធម្មតា ពេលចេញទៅប្រគុំតន្ត្រី ពួកគេតែងតែជិះលើឧបករណ៍ភ្លេង និងដែក ក្តារឆាក តែពេលប្រគំុចប់ត្រឡប់ទៅផ្ទះវិញ ពួកគេបានគេង ដែលធ្វើឲ្យពួកគេរួចផុត មិនមុតសន្លឹកសង្ក័សីដំបូលផ្ទះដែលរថយន្តបានបុកនោះ ។

លោក ឈឿ សុភគ្រ័ ដែលជាម្ចាស់ផ្ទះរងគ្រោះ បានប៉ាន់ ប្រមាណលើការខូចខាត គឹតជាទឹកប្រាក់សរុបទាំង ៣ ផ្ទះ ប្រមាណ ៨ ពាន់ដុល្លា   ហើយគិតមកដល់ម៉ោង ១២ ថ្ងៃដដែល មិនទាន់ឃើញម្ចាស់រថយន្តថៅកែតន្ត្រី សម័យ ចូលខ្លួនជួបចរចារដោះស្រាយជាមួយ ម្ចាស់ផ្ទះរងគ្រោះទាំង០៣នៅឡើយ ៕


ចែករំលែក៖