ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិននិងភូម៉ាចំនួន១៥នាក់លួចឆ្លងដែនខុសច្បាប់ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈនគរបាលការពារព្រំដែនគោក៨១៥ស្រុកម៉ាឡៃឃាត់ខ្លួនជនជាតិចិននិងភូម៉ាចំនួន១៥នាក់ឆ្លងដែនពីប្រទេសថៃមកកម្ពុជាដើម្បីរកការងារនៅវេលាម៉ោង២១និង១០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សមត្ថកិច្ចបន្តថាៈតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន០៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជការរងទទួលដឹកនាំការងារប៉ុស្ដិ៍ស្ពានម៉ាឡៃ ដោយមានការចូលរួមសហការពីកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ជនជាតិបរទេស លួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដើម្បីរកការងារធ្វើ ចំនួន០៩នាក់ (ស្រី០២នាក់) ក្នុងនោះ ជនជាតិចិន ចំនួន០៥នាក់(ប្រុស) និងជនជាតិភូមាចំនួន០៤នាក់ (ស្រី០២នាក់) នៅត្រង់ចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើ កម្លាំងស្ថាប័នពាក់ព័ន្ធ បានប្រគល់បន្តនីតិវិធីដោយ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ៕វណ្ណា


ចែករំលែក៖