ព័ត៌មានទាន់ហេតុការណ៍៖

បឋម: រថយន្តបុកជាមួយ ម៉ូតូ ស្លាប់ម្នាក់ទាំងព្រឹកនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង:មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បណ្ដាល អោយបុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែងរវាងរថយន្តបុកជាមួយម៉ូតូបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកនៅស្រុកស្វាយជ្រំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៥លើផ្លូវជាតិលេខ១ ក្បែផ្សារក្រោលគោ ក្នុងភូមិកណ្ដោល ឃុំក្រោលគោស្រុកស្វាយជ្រំ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើករថយន្តមួយគ្រឿងម៉ាកល៊ីច សុីស ព័ណស ពាក់ស្លាកលេខ ភ្នំពេញ២AW៨៤៩២លើកំណាត់ផ្លូវជាតិលេខ១ខណះនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ១LP៩២០៣ បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ក្នុថទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញ ទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកនៅស្រុកស្វាយជ្រំ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានមកដល់ធ្វើការវាស់វែង និងបានធ្វើកំណត់ហេតុព្រម ទាំងបានដឹកសពដាក់លើរថយន្តសាមុយមក តំកល់នៅក្នុងវត្តក្រោលគោដើម្បីស្វែងរកសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។


ចែករំលែក៖