ព័ត៌មានទាន់ហេតុការណ៍៖

សេតវិមានថ្លែងថា ប្រធានាធិបតីអាមេរិកនិងអ៊ុយក្រែននឹងមិនមានកិច្ចជំនួបនាពេលថ្មីៗខាងមុខនេះទេ ប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សាយថាផែនការសន្តិភាពបានលុបចោលខ្លឹមសារជាច្រើន

ចែករំលែក៖

 អន្តរជាតិ ៖ លោកស្រី Karoline Leavitt លេខាធិការ ព័ត៌មាន នៃ សេតវិមាន អាមេរិក បាន ថ្លែងនៅ ថ្ងៃទី ២៤ ខែ វិច្ឆិកាថា  ក្នុង សប្តាហន៍នេះ លោក Trump ប្រធានាធិបតី អាមេរិក គ្មាន ផែនការ រៀបចំ កិច្ចជំនួប ជាមួយលោក Volodymyr Zelensky  ប្រធានាធិបតី អ៊ុយក្រែននោះទេ។ យោងតាម ការផ្សាយ ដំណឹង នៃ ប្រព័ន្ធ សារព័ត៌មាន អាមេរិក ជាច្រើន កាលពី ថ្ងៃទី ២៣ ខែ វិច្ឆិកា អាមេរិក បាន ធ្វើការកែសម្រួល ខ្លឹមសារ នៃ ផែនការថ្មី ស្តីពី ការបញ្ចប់ វិបត្តិអ៊ុយក្រែន ដោយកាត់ បន្ថយ ពី ២៨ ចំណុច មកនៅត្រឹមតែ ១៩ ចំណុច ខ្លឹមសារ ខ្លះ ដែល មានអត្ថន័យ គន្លឹះ និងមាន ការខ្វែង គំនិត នឹង ទុកឱ្យ ប្រធានាធិបតី អាមេរិក និង អ៊ុយក្រែន ធ្វើ ការសម្រេចចិត្ត។

       ពេលឆ្លើយ សំណួរ ដែលថា តើ ថា លោក Trump នៅតែ ទាមទារ ឱ្យ អ៊ុយក្រែន ទទួលយក ផែនការ ថ្មី ដែល មាន ២៨ ចំណុច នៅ ថ្ងៃទី ២៧ ខែនេះឬទេ ? លោកស្រី គ្រាន់តែ និយាយ ថា  លោក Trump សង្ឃឹម ថា អាចឈានដល់ កិច្ចព្រមព្រៀង សន្តិភាព ក្នុងពេល ឆាប់ ៗ ៕

ប្រភព ៖ (CCFR)


ចែករំលែក៖