ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់ទាំងព្រឹករវាង រថយន្តសាំយ៉ុងនបុកនិងរុឺម៉កម៉ូតូដឹកត្រីព្រលះគ្នានៅស្រុកស្វាយទាប ។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៦និង២០នាទីព្រឹកថ្ហៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង៦និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូរឺម៉កដឹកត្រីបុកជាមួយរថយន្តសាំយ៉ុងបានបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើករឺម៉កដឹកត្រីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្ករមានកកស្ទះចរាចរណ៍ទាំងព្រឹក។
ក្រោយពីកើតហេតុសមត្ថកិច្ចនិងពលរដ្ឋបានរុញរថយន្តសាំយ៉ុងចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ឲ្យរថយន្តដឹកកម្មករក៏ដូចជាអ្នកធ្វើដំណើរចំណែកសពសមត្ថកិច្ចនគរបាលស្រុកបានធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច