ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំរដ្ឋសភា សម័យប្រជុំលើកទី៧ នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ដែលមានរបៀបវារៈសំខាន់ៗចំនួន៨ដូចជា ១)-ព្រះរាជសារព្រះមហាក្សត្រ ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥, ២)-របាយការណ៍ស្តីពីសកម្មភាពរដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៥, ៣)-ការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនកររងចំនួន៣រូប នៃអាជ្ញាធរសវនកម្មជាតិសម្រាប់បន្តអាណត្តិ៥ឆ្នាំ, ៤)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជិវៈវិស័យសុខាភិបាល ៥)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រូលការដឹកជញ្ជូនឆ្លងកាត់ទំនិញ, ៦)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញារបើកចំហសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវា, ៧)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយប់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូក៣, ៨)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ (១)កិច្ចព្រមព្រៀងស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន, (២)ពិធីសារស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន, និង (៣)ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។

នៅក្នុងកិច្ចប្រជុំសភាកាលពីព្រឹកមិញនេះគឺមានតែវត្តមានតំណាងរាស្រ្តគណ បក្សប្រជាជនកម្ពុជាដែល មានវត្តមានចំនួន៦៧រូប ព្រមទាំងមន្រ្តីទូតមកពីប្រទេសនានាជាច្រើនរូបចូលរួមសង្កេតការណ៍កិច្ចប្រជុំកម្រិតជាតិនេះ។ ចំពោះក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិគឺមិនមកចូលប្រជុំឡើយ។ នៅពេលនេះមន្រ្តីទូតនានាប្រចាំកម្ពុជាកាន់តែបានឃើញយ៉ាងច្បាស់ចំពោះទង្វើ និងសកម្មភាពនៃតំណាងរាស្រ្តរបស់បក្សម្ខាងទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតែងតែមានប្រសាសន៍គ្រប់វិនាទីទាំងអស់ថា ទីកន្លែងសភាគឺជាទីជួបជុំរវាងមន្រ្តីនៃបក្សដែលមានអាសនៈនៅសភា ហើយជាការល្អបំផុតដែលត្រូវអង្គុយរួមគ្នា ដោះស្រាយបញ្ហា និងធ្វើកិច្ចការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕

gw as de ds ge


ចែករំលែក៖