ខេត្តបន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់ រងការចាប់ខ្លួនពីកម្លាំងអាវុធហត្ថ ជាប់ចោទពីបទប្រទូសកេរខ្មាស់ ទៅលើកុមារី២ ក្រោយពីអាណាព្យាបាលក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹងបុរសសង្ស័យ បន្ទាប់ពីបែកធ្លាយបុរសចំណាស់រូបនោះធ្វើសកម្មភាពមិនគម្បីទៅលើកេរភេទក្មេងស្រីរងគ្រោះទាំង២នាក់ ដែលបាន ប្រព្រឹត្តកាពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យអាវុធហត្ថឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យត្រូវបានចាប់បញ្ជូនទៅកាន់តុលាយកទៅចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ។
លោកព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋាអាវុធហត្ថខេត្តបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងនៅព្រឹក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ របស់ម្តាយមីងក្មេងស្រីរងគ្រោះ ឈ្មោះស្រី ចិន អាយុ២៦ រស់នៅក្នុងភូមិកើតហេតុខាងលើនេះ បានរប្តឹងឈ្មោះ កង គុណ ភេទប្រុស អាយុ៥០ រស់នៅក្នុងភូមិសំរោង ឃុំគោករមៀត ស្រុកថ្មពួកដែលបានព្រព្រឹត្តលើក្មួយស្រី២នាក់ និងគំរាមវាយធ្វើបាបក្មេងស្រីរងគ្រោះ បើនិយាយប្រាប់គេឯង ។
ក្នុងនោះបើតាមម្តាយមីងអះអាងថា ពេលឃើញជនសង្ស័យបានហៅក្មួយស្រី ឲ្យចូលទៅបង្គន់ ពេលនោះគាត់មានការសង្ស័យ ក៏ស្ទុះទៅតាមមើល ហើយបានឃើញបុរសចំណាស់រូបនោះ ធ្វើសកម្មភាពប្រទូសកេរក្នួយស្រីរបស់គាត់ បន្ទាប់មកគាត់ក៏សម្រេចចិត្តប្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ។
ជនសង្ស័យនៅមុខអាវុធហត្ថបានឆ្លើយសារភាពថា ខ្លួនពិតបានប្រព្រឹត្តិប្រទូស្តកេរខ្មាស់លើកុមារីទាំង២នាក់នេះ ពិតប្រាកដមែន ៕ សំ វិច្ឆិកា