ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហា ក្សត្រនៃកម្ពុជាបានមានព្រះរាជឱង្ការតាម រយៈព្រះរាជសារមួយដោយអំពាវនាវឱ្យ ប្រជារាស្រ្តទាំងអស់ទាំងក្នុង និងក្រៅ
ប្រទេសប្រកាន់ខ្ជាប់គោលការណ៍សាមគ្គីគ្នាដើម្បីកសាងនិងការពារជាតិ និងសមិទ្ធ ផលសង្គម ។
តាមព្រះរាជសារព្រះមហាក្សត្រនៅក្នុងឱកាសបើកសម័យប្រជុំពេញអង្គលើកទី ៧ នីតិកាលទី៥ របស់រដ្ឋសភា នៅព្រឹកថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០១៧ ព្រះមហាក្សត្រ បានកោតសរសើរនិងជំរុញទឹកចិត្តដល់ សមាជិកសភាក៏ដូចជាតំណាងរាស្រ្តម្ចាស់ឆ្នោតដែលបានខិតខំបំពេញការងារនិង អនុម័តច្បាប់កន្លងមក ។
ព្រះអង្គក៏បានថ្លែងកោតសរសើរសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិកទាំងអស់នៃរដ្ឋសភាដែលបាន បំពេញការងារអស់ពីកម្លាំងកាយចិត្តពុំគិត ពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ បម្រើដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រម ទាំងបានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានខិតខំយ៉ាងខ្លាំងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកប ដោយភាពរឹងមាំ កសាងសេដ្ឋកិច្ច-សង្គមដើម្បីឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងបញ្ហាប្រឈមទាំងឡាយរបស់ប្រទេសជាតិ ។
ព្រះរាជសារមានខ្លឹមសារថា ការខិតខំ ប្រឹងប្រែងរបស់សម្តេច ឯកឧត្តម លោក ជំទាវសមាជិក សមាជិកាគ្រប់រូបនៃរដ្ឋសភា គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋជា តំណាងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដើម្បី ផ្តួចផ្តើមធ្វើច្បាប់ អនុម័តច្បាប់ និងតាម ពិនិត្យមើលការអនុវត្តច្បាប់ ។ ក្រៅពីការ តាក់ចែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភា គណៈ កម្មការជំនាញ ព្រមទាំងសមាជិក សមាជិកា រដ្ឋសភាបានបំពេញនូវភារកិច្ចស្នូលរបស់ ខ្លួននៅការិយាល័យតាមបណ្តាខេត្ត ឬ មណ្ឌលដែលខ្លួនទទួលខុសត្រូវដើម្បីពិនិត្យ នូវដំណើរការប្រតិបត្តិតួនាទីរបស់រាជរដ្ឋា ភិបាលសំដៅធានាដល់ការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលប្រកប ដោយប្រសិទ្ធភាព និងបានអញ្ជើញយ៉ាង សកម្មចុះសួរសុខទុក្ខ និងជួួយដោះស្រាយ បញ្ហាដល់ប្រជារាស្ត្រនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហាកង្វល់ និងការ លំបាកទាំងឡាយរបស់ប្រជារាស្ត្រមក ជម្រាបជូនរាជរដ្ឋាភិបាលដើម្បីរិះរកវិធាន ការដោះស្រាយរាល់បញ្ហាទាំងនោះ ។
ខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាដែលបានដឹកនាំរាជរដ្ឋាភិបាល កម្ពុជាប្រកបដោយភាពរឹងមាំកសាងសេដ្ឋ កិច្ច-សង្គមដើម្បីឆ្ពោះទៅរកការកាត់បន្ថយ ភាពក្រីក្រ និងបញ្ហាប្រឈមទាំងឡាយ របស់ប្រទេសជាតិ ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសភានឹង រាជរដ្ឋាភិបាលបានធានាឲ្យមានស្ថិរភាព នយោបាយ និងសង្គមជាមួយនឹងការគ្រប់ គ្រងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ និងជឿនលឿន ទាំងនេះបាននាំឲ្យកម្ពុជា អាចសម្រេចបាននូវអត្រាខ្ពស់នៃកំណើន សេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការអំពាវ នាវដល់ប្រជាពលរដ្ឋទាំងអស់ទាំងក្នុង និង ក្រៅប្រទេសសូមប្រកាន់ខ្ជាប់នូវគោល ការណ៍សាមគ្គីរួបរួមគ្នាសំដៅកសាង និង ការពារជាតិ និងសមិទ្ធផលសង្គម។
នៅទីបញ្ចប់នេះ ខ្ញុំសូមប្រសិទ្ធពរបវរ សួស្តី ជ័យមង្គលមហាប្រសើរជូនសម័យ ប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ មាន សក្តានុពលខ្លាំងក្លាបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានប្រកបដោយជោគជ័យយ៉ាង ត្រចះត្រចង់ និងសូមជូនពរសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភា សម្តេច ឯកឧត្តម លោកជំទាវ សមា ជិក សមាជិកានៃរដ្ឋសភា ព្រមទាំងបងប្អូន ជនរួមជាតិទាំងអស់សូមបានប្រកបតែនឹង ព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ហេង សូរិយា