ព័ត៌មានទាន់ហេតុការណ៍៖

James Jirayu និងកញ្ញា Bella Ranee ជួបអ្នកគាំទ្រផ្ទាល់នៅ ថ្ងៃអាទិត្យនេះ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុស ស្រីល្បីឈ្មោះពីររូបរបស់ព្រះរាជាណាចក្រថៃ គឺលោកJames Jirayu និងកញ្ញា Bella Ranee នឹងធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃអាទិត្យសប្តាហ៍នេះ ដើម្បីជួបអ្នកគាំទ្ររបស់ពួកគេ ។ ប្រិយមិត្តអ្នកគាំទ្រតារាភាពយន្តថៃខាងលើ នឹងនៅតែអាចជួបផ្ទាល់ ជាមួយពួកគេទាំងពីរបាន នៅផ្សារទំនើបអ៊ីអន នៅថ្ងៃអាទិត្យនេះ បើទោះជាគ្មានសំបុត្រ VIP ក៏ដោយ ។

កម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» នឹងបើកទូលាយទៅ ដល់សាធារណជន ក៏ដូចជាប្រិយមិត្តទាំងឡាយ ដែលស្រឡាញ់ និងគាំទ្រកំពូលតារាទាំងពីរដួងនេះដើម្បីចូលរួមលេងហ្គេមកំសាន្តនិងជួបផ្ទាល់ជាមួយពួកគេ ។ James និង Bella នឹងមកដល់ទឹកដីកម្ពុជា ដើម្បីជួបជាមួយប្រិយមិត្តរបស់ខ្លួននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅឯផ្សារទំនើបអ៊ីអន ទីតាំង Daylight Plaza វេលាម៉ោង១២ និង៣០នាទី រហូតដល់ម៉ោង១៥ ថ្ងៃ ខែដដែល ។

ដំណើរមកដល់របស់ពួកគេគឺតបតាមការអញ្ជើញរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដើម្បីចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំ PNN 2016» ក្រោយពីមានការសំណូមពរយ៉ាងច្រើនពីសំណាក់ប្រិយមិត្តកម្ពុជាមកកាន់ភីអិនអិននោះ ។ នៅមុនការមកដល់របស់កំពូលតារាសម្តែងប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខបីថៃ លោកJames Jirayu និងកញ្ញា Bella Ranee ក៏បានបង្ហាញពីក្តីរំភើបរបស់ខ្លួនជាខ្លាំង មុនជំនួបជាមួយប្រិយមិត្តកម្ពុជា តាមរយៈការផ្ញើវីដេអូឃ្លីបរបស់ពួកគេមកពីប្រទេសថៃ ។ នៅក្នុងវីដេអូឃ្លីបរួមគ្នា អ្នកទាំងពីរបាននិយាយថា៖ «សួស្តីអ្នកគាំទ្រទាំងអស់គ្នានៅកម្ពុជា ពួកយើងនឹងទៅជួបអ្នកនៅកម្ពុជានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នេះហើយ ។ ពួកយើងទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នា! ជួបគ្នាក្នុងពេល ឆាប់ៗនេះណា!» ។

ភីអិនអិន បានរៀបចំកម្មវិធីផ្សង សំណាងមួយចំនួន ដើម្បីប្រិយមិត្តទទួលបានសំបុត្រ VIP ចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» ដែលបានធ្វើឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៦ ។ រហូតមកដល់ពេលនេះ ភីអិនអិន បានរកឃើញអ្នកឈ្នះសំបុត្រ VIP រួចរាល់ហើយ ។ ប្រិយមិត្តដែលឈ្នះសំបុត្រ VIP សូមទៅទទួលសំបុត្រនៅអគារ LYP Group ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៤៤ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ដោយភ្ជាប់ជាមួយនូវប័ណ្ណសម្គាល់ខ្លួន និងលេខទូរស័ព្ទ ។
យ៉ាងណាមិញ សម្រាប់អ្នកដែលមានបំណងចូលរួមកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ នឹងនៅតែអាចចូលរួម ជួបផ្ទាល់ជាមួយកំពូលតារាភាពយន្តថៃទាំងពីរបានដោយសេរីនៅផ្សារទំនើបអ៊ីអនទីតាំង Daylight Plaza ចាប់ពីវេលាម៉ោង១២និង៣០នាទី ហើយក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផងដែរ ៕ វឌ្ឍនា

winners img_1340 bvkgbdrcqaivyrm bella-ranee-15

 


ចែករំលែក៖