ព័ត៌មានទាន់ហេតុការណ៍៖

កំលាំងកងរាជអាវុធហត្ថកំពង់ស្ពឺ និងតាកែវ ឆែកឆេផ្ទះ១កន្លែង ដកហូតរថយន្ត២គ្រឿង,អាវុធខ្លី២ដើម គ្រាប់ជិត២០០គ្រាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កំលាំងកងរាជអាវុធហត្ថខេត្តតាកែវ និងខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៦​ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានរកឃើញកាំភ្លើងខ្លី​ចំនួន​២​ដើម គ្រាប់​ជិត​២០០​គ្រាប់ ម្សៅក្រាមសង្ស័យ ថ្នាំញៀន ៣កញ្ចប់ធំ  រួមនិងរថយន្ត​ស៊េរី​ទំនើប​២​គ្រឿងព្រមទាំង​សម្ភារៈ​ជា​ច្រើន​ទៀត ក្នុងប្រតិបត្តិការចូលឆែកឆេរផ្ទះជនសង្ស័យម្នាក់ ​​ស្ថិត​នៅ​ក្នុងភូមិ​ត្មាត​លេង ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ។ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេចបាត់ដោយសុវត្ថិភាព។

សមត្ថកិច្ច បានឱ្យថា​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ និង​បាន​សហការ​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ ចុះ​ឆែកឆេរ​លំនៅ​ឋាន​របស់​ឈ្មោះ សែ​ម រក្សា ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ មុខរបរ​ក​ម្មការិ​នី​រោងចក្រ ស្ថិត​នៅ​ភូមិ​ត្មាត​លេង ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ​ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ហើយ​។

មន្ត្រី​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា ក្រោយ​ឆែកឆេរ​ទីតាំង​ខាងលើ កម្លាំង​ជំនាញដកហូត​វត្ថុ​តាង​÷ ~​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​៣​កញ្ចប់​ធំ ~​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង,ម៉ូតូ​១​គ្រឿង,កាំភ្លើងខ្លី​ម៉ា​ក់ឡុក​ចំនួន​០២​ដើម បង់​ចំនួន​០៣(​គ្រាប់​ចំនួន​១៨១​គ្រាប់​) និងសម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ថែម​ទៀត​ផង​ដែរ៕


ចែករំលែក៖