ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពវាយប្រហាយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបណ្តាលឱ្យមនុស្សលើសពី ៧ ម៉ឺននាក់សា្លប់បាត់បង់ជីវិត

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី ២៩ ខែវិច្ឆិកា ក្រសួងសុខាភិបាល តំបន់ ហ្កាហ្សារបស់ប៉ាឡេស្ទីនបាន ចេញសេចក្តីថ្លែងការណ៍ថា ចាប់តាំងពីផ្ទុះការប៉ះទង្គិចប៉ាឡេស្ទីន-អ៊ីស្រាអែលជុំថ្មីកាលពីខែតុលាឆ្នាំ ២០២៣ មក សកម្មភាពវាយប្រហាយោធារ នៅតំបន់ហ្កាហ្សាបានបណ្តាលឱ្យ មនុស្ស លើសពី ៧,០១ ម៉ឺននាក់សា្លប់បាត់បង់ជីវិត និង លើសពី ១៧ ម៉ឺនទៀតរងរបួស។

ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា តាំងពីកិច្ចព្រមព្រៀង ដំណាក់កាលទីមួយនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន កាលពីខែតុលា ឆ្នាំ២០២៥ មក ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលបានបណ្តាលឱ្យ មនុស្សចំនួន ៣៥៤ នាក់ស្លាប់បាត់បង់ជីវិត និង ៩០៦ នាក់ទៀត រងរបួស។

ជាមួយគ្នានេះដែរ ប្រភពព័ព៌មានពីក្រសួងសុខាភិបាល តំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីនបាន ប្រាប់អ្នកសារព័ត៌មានថា កងទ័ពអ៊ីស្រាអែលបានបង្កើនកម្លាំងវាយប្រហារទៅលើគោលដៅជាច្រើននៅតំបន់ហ្កាហ្សា ចាប់ពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកាមក ដោយមានសហគមន៍ជាច្រើនរងការវាយប្រហារដោយការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយកាំភ្លើងធំ៕

ប្រភព ៖ (CCFR)


ចែករំលែក៖