ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនទៅបុកផ្ទប់ពីក្រោយរថយន្តដឹកទំនិញធន់ធំឈប់ឲ្យរថភ្លើងឆ្លងកាត់បណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បាន ស្លាប់ នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះ ម៉ូតូ HONDA Dreamមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកទំនិញកំពុងតែឈប់អោយរថភ្លើងបើកឆ្លងកាត់។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដែរបានកើតឡើងកាលពីវលាម៉ោង១:២០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែផ្លូវរថភ្លើងអូរដឹម ក្នុងសង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញធន់ធំមួយគ្រឿងពាក់ស្លាកលេខ ត្បូង ឃ្មុំ 3A-0547 បានឈប់នៅលើដងផ្លូវជាតិលេខ៤ដើ្បឲ្យរថភ្លើងបើកឆ្លងកាត់ ភ្លាមនោះដែរស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C125ពណ៌ខ្មៅ

ពាក់ ផ្លាក លេខ បាត់ ដំបង 1AM-1346 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវជាតិលេខ 4 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ទៅបុកផ្ទប់ពីក្រៅរថយន្តយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម្ចាស់រថយន្តវិញក៏បានបើកទ្វារគេចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេត្តប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖