ព័ត៌មានទាន់ហេតុការណ៍៖

លោក Michael B Alfaro ៖ សហរដ្ឋអាមេរិកមិនអាច ហើយនឹងមិនបន្តទុកចិត្តប្រទេសថៃជាសម្ព័ន្ធមិត្តនៅក្នុងតំបន់នោះទេ

ចែករំលែក៖

អាម៉េរិក ៖ តាមគំនិតរបស់ខ្ញុំ ប្រសិនបើប្រជាជនថៃត្រូវបានបដិសេធសិទ្ធិក្នុងការជ្រើសរើសរដ្ឋាភិបាលផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនយោធា មិនមែនឧត្តមសេនីយ៍ មិនមែនគណបក្សខៀវទេ នោះសហរដ្ឋអាមេរិកមិនអាច ហើយនឹងមិនបន្តទុកចិត្តប្រទេសថៃជាសម្ព័ន្ធមិត្តនៅក្នុងតំបន់នោះទេ។ នេះការលើកឡើងរបស់ លោក Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានទៅកាន់សេតវិមានរដ្ឋបាល ប្រធានាធិបតី លោក ដូ ណាល់ត្រាំ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ 

លោក Michael B Alfaro បន្តថា ៖ ដោយមានរយៈពេលត្រឹមតែ ១១៩ ថ្ងៃប៉ុណ្ណោះ រហូតដល់ការបោះឆ្នោតថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ការបោះឆ្នោតនេះនឹងកំណត់ថាតើសហរដ្ឋអាមេរិកស្តារទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃឡើងវិញ ឬបំផ្លាញទំនាក់ទំនងនោះ។ លោក Michael B Alfaro ថា ៖ ប្រជាពលរដ្ឋថៃត្រូវតែសម្រេចចិត្តអនាគតរបស់ពួកគេ មិនមែនយោធាទេ។ អាមេរិកឈរជាមួយប្រជាជាតិដែលគោរពឆន្ទៈរបស់ប្រជាជនរបស់ពួកគេ និងគាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៕

ប្រភព ៖ លោក Michael B Alfaro


ចែករំលែក៖