ខេត្តកណ្តាល ÷ មន្ត្រីនគរបាលស្រុកស្អាងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះបានឲ្យដឹងថា បុរសម្នាក់ដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ដែលបណ្តាលឱ្យហ៊ានគម្រាមថានឹងសម្លាប់ជីតា និងម្តាយមីង ទាំងធ្វើឱ្យខូចខាតដោយចេតនា ដែលខ្លួនធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ តែពេលចេញមកវិញមិនរាងចាលនូវកំហុសឆ្គងដដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តងទៀត។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីថ្ងៃទី ០៣ខែធ្នូឆ្នាំ២០២៥ នៅចំណុចភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចមូលដ្ធានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ច្រាយ ច្រាង អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ត្រូវជាមីងបង្កើត)។ ចំនែកជនសង្ស័យមានឈ្មោះ ឈីម ទី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន + ) មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលមួយលើក ពីបទធ្វើឱ្យខូចខាតដោយចេតនា (ត្រូវជាក្មួយ)និងមានទីលំនៅជាប់របងផ្ទះម្តាយមីង ក្នុងភូមិឃុំកើហេតុ ។
វត្ថុតាងចាប់យកគឺដ ថ្ម(ឥដ្ឋការ៉ូឡា)ចំនួន០២ដុំនិង ឥដ្ឋប្រហោងចំនួន០១ចំហៀង។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងតែងតែគំរាមកំហែងរកកាប់ សម្លាប់ជនរងគ្រោះជាញឹកញាប់។ នៅវេលាកើតហេតុ ជនរងគ្រោះកំពុងដាំបាយ ក៏ឃើញជនសង្ស័យដើរចូលមកសុំលុយ តែជនរងគ្រោះមិនមានលុយឱ្យហេីយជន សង្ស័យក៏បានទៅសុំលុយជីតាថែមទៀត តែជីតាក៏មិនមានលុយឱ្យក៏ស្រាប់តែជនសង្ស័យខឹងច្រឡោត ទាញបានដុំឥដ្ឋ(ការ៉ូឡានិងឥដ្ឋប្រហោង ) គម្រាមគប់ជនរង គ្រោះ ម្តាយមីងនិងជីតា និងថែមទាំងបានយករទេះរុញរបស់ជីតា បោកចោលថែមទៀត ហើយជនសង្ស័យបានស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ និងស្រែកគំរាមរកដុតផ្ទះចោល ។
ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ស្ត្រីរង គ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពឹតជាបានប្រព្រឹត ដូចពាក្យបណ្តឹងរបស់ ជនរង គ្រោះពឹតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច