ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបេីកបុកគូទរថយន្តកុងតឺន័រមួយគ្រឿងទៀតរងការខូចខាតបន្ទាប់ស្រាប់តែមានឡាំត្រឺតាបុកបន្តកន្ទុយបន្ថែមទៀតបណ្តាលឲ្យរងរបួស៤នាក់ត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះទី១ មានឈ្មោះ ស៑ន នីន ភេទប្រុស អាយុ២២ឆ្នាំ រងរបួសប្រអប់ជេីងខាងស្តាំំ មានអាស័យដ្នាននៅ ភូមិល្វែងឬស្សី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប
ជនរងគ្រោះទី២ មានឈ្មោះ ខន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសបាក់ជេីងខាងស្តាំំ មានអាស័យដ្នាននៅ ភូមិជីរោទ៍ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម
ជនរងគ្រោះទី៣ មានឈ្មោះ ម៉ៅ សុវណ្ណាគ្រី ភេទប្រុស អាយុ៣១ឆ្នាំ មានអាការៈ (ចុកទ្រូង) មានអាស័យដ្នាននៅ ភូមិតាណរ ឃុំស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ជនរងគ្រោះទី៤ មានឈ្មោះ ជា សាវឿន ភេទប្រុស អាយុ៣៩ឆ្នាំ រងរបួស ផ្ទៃមុខ មានអាស័យដ្នាននៅ ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តកុងតឺន័រពីរគ្រឿងនិងឡាំប្រឺតាមួយគ្រឿងបានធ្វេីដំណេីរស្របគ្នាភ្លាមនោះរថយន្តខាងមុខក៏បន្ថយល្បឿនស្រាប់តែររយន្តកុងតឺន័រដែលបេីកកណ្តាលបានបុកគូទភ្លាមឡាំប្រឺតាដែលបេីកបរខាងក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏បន្តបុកបន្ថែមទៀតបណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួស។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច