ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាល ក្រុងបាវិត អញ្ជើញ ក្រុងពាលីសាងសង់ក្លោងទ្វារ បូជនីយដ្ឋាន លោកយាយស្រី  សង្កាត់បាទី ក្រុងបាវិត 

ចែករំលែក៖

ខេត្តស្វាយរៀង:លោក អភិបាលក្រុងបាវិតអញ្ជើញ ក្រុងពាលី សុំសេចក្ដីសុខក្នុងការសាងសង់ក្លោងទ្វារ បូជនីយដ្ឋាន លោកយាយស្រី  សង្កាត់បាទី ក្រុងបាវិត ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញជាធិបតីក្នុងពិធីក្រុងពាលីសាងសង់ក្លោងទ្វារ បូជនីយដ្ឋាន លោកយាយស្រី ស្ថិតក្នុងភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាក្រុង លោកនាយករដ្ឋបាលស្ដីទី លោកប្រធាន អនុប្រធានការិយាល័យសង្គមកិច្ចក្រុង លោក លោកស្រីដែលជាសប្បុរសជន លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ លោកគ្រូអាចារ្យ គណៈកម្មការ និងលោកយាយ លោកតាចំណុះទូលលោកយាយស្រី៕

 

 


ចែករំលែក៖