ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគបាល នៃអគ្គនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តស្វាយរៀង ចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យជាឧក្រិដ្ឋជន ចំនួន០៨នាក់ ក្នុងនោះ (ជនជាតិ ចិន០២នាក់ និងជនជាតិភូមា០៦នាក់) ពាក់ព័ន្ធករណីចាប់មនុស្សបង្ខាំងជំរិតទារប្រាក់ នៅក្រុងបាវិត ។
បើតាមមន្ត្រីនគបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យចំនួន៨ មាន
ទី១៖ ឈ្មោះ LI LING ភេទប្រុស ជនជាតិចិន
ទី២៖ ឈ្មោះ WANG JING ភេទប្រុស ជនជាតចិន
ទី៣៖ ឈ្មោះ AI NI ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៤៖ ឈ្មោះ SAI AUNG XIENG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៥៖ ឈ្មោះ A SAN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៦៖ ឈ្មោះ AI LONG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៧៖ ឈ្មោះ SAN YI KUN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៨៖ ឈ្មោះ NI LIE ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា ឃាត់ខ្លួនត្រង់ចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០និង៥៥នាទី មានជនសង្ស័យ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ ដាក់ចូលក្នុងរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង និងធ្វើទារុណកម្ម ។
នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៤៖៥០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន៨នាក់ ដោយ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរំដោះជនរងគ្រោះ បានចំនួន០៦នាក់ ជាជនជាតិចិន និងដកហូតបានរថយន្ត ជិះធ្វើសកម្មភាពមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CD-8488 រួមទាំងមធ្យោបាយប្រើប្រាស់ធ្វើទារុណកម្មជនរងគ្រោះមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង៨នាក់ ព្រមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមច្បាប់។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច