ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើងបាន៤នាក់ករណីកែច្នៃម៉ូតូបំពាក់បំពង់សុីម៉ាំងលឺ ជិះម៉ូតូលឿន និងជ្រែតាមដងផ្លូវ

ចែករំលែក៖

ខេត្តកណ្ដាល៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលបានឲ្យដឹងនៅរសៀលថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៥នេះថាមក្មេងទំនើង៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនករណីជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮៗ និងជ្រែតាមដងផ្លូវ។ បន្ទាប់មកក៏បានកោះហៅអាណាព្យាបាលមកជួយអប់រំណែនាំនិងត្រឡប់ទៅផ្ទះវិញ។

មន្ត្រីខាងលើឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្ដាលល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវ១១០ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកម្លាំងវរអន្តរាគមន៍កងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណី កែច្នៃម៉ូតូបំពាក់បំពង់សុីម៉ាំងលឺ ជិះម៉ូតូលឿន និងជ្រែតាមដងផ្លូវយកមកអង្គភាព ប្រគល់ជូនជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទលើស ដើម្បីធ្វើការសាកសួរ។

វត្ថុតាងចាប់យក: ម៉ូតូ ចំនួន ០៣គ្រឿង៖ទី ១-ម៉ាក Honda Winner x ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1KC-6198 (ម៉ូតូកែច្នៃ បំពង់សុីមាំងលឺ),ទី២-ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិសាត់ 1E-4849និងទី- ៣-ម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AN -0440។

បច្ចុប្បន្ន ក្មេងទំនើងទាំង៤នាក់បានធ្វើការ អប់រំធ្វើកិច្ចសន្យា ហៅឪពុកម្តាយមកធានា យកទៅអប់រំបន្ត និងដោះដូរបំពង់សុីមាំងឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ ឲ្យទៅលំនៅឋានវិញ។

សមត្ថកិច្ចសំណូមពរឲ្យឱពុកម្តាយ អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ តាមបណ្តាសាលា សូមជួយយកចិត្តទុកដាក់ ណែនាំដល់កូនៗ ក៏ដូចកូនសិស្សនិងសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ រាយការណ៍ ដើម្បីបង្ការបង្ក្រាប នូវរាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន៕


ចែករំលែក៖