ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៧ នាក់នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពបានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្រ្កាបករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០និង៣០នាទីកំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតក្នុងភូមិសាស្រ្តឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បានឃេីញមុខសញ្ញាសង្ស័យចំនួន០៧នាក់ ៖
១.ឈ្មោះ ធឿន ថុង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច
២.ឈ្មោះ ផាត ពេជ្រ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច
៣.ឈ្មោះ ចន នៀត ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច
៤.ឈ្មោះ ណាក់ នុន ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច
៥.ឈ្មោះ ណាក់ ឌីណា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច
៦.ឈ្មោះ សារុន ផាន់នី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច
៧.ឈ្មោះ ឡុង ឡេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច
ប្រភពពីមន្ត្រីនគរបាលបានបន្ថែមថា ជាក់ស្តែងកំលាំង យេីងបានឃាត់និងត្រួតពិនិត្យឆែកឆេរ រកឃេីញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន៣កញ្ចាប់តូច, ទូរស័ព្ទដៃចំនួន៦ គ្រឿង,ម៉ូតូចំនួន២គ្រឿង,កាំបិត ផ្គាក់១ ដើម,កូនកាំបិត ០១ដើម ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច