កណ្ដាល៖ យុវជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវះមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី នៅចំណុចៈចំការស្វាយស្ថិតក្នុងភូមិ បារ៉ែនក្រោម ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទ ស-ន អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិ ពោធិតាប៉ាង ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តល។ ជនសង្ស័យឈ្មោះចន្ធី សុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ មិនពិតប្រាកដ មានទីលំនៅភូមិ ពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។មានសារធាតុញៀនវិជ្ជមាន(+)។
ប្រភពដដែលបន្តថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះបានជិះកង់មកពីលោតពោងលោតវិញដេីម្បីត្រឡប់មកផ្ទះតែម្នាក់ឯងស្រាប់តែពេលនោះជនសង្ស័យបានចាប់កង់ជនរងគ្រោះផ្តួល រួចហេីយជនសង្ស័យបានវ៉ៃជនរងគ្រោះមួយដៃចំដេីមទ្រូង រួចហេីយជនសង្ស័យបាននិយគំរាមកំហែងទៅជនរងគ្រោះថាបេីមិនទៅជាមួយខ្លួនទេ ខ្លួននឹងសម្លាប់ចោល ដោយមានការភ័យខ្លាចជនរងគ្រោះក៏បានទៅជាមួយជនសង្ស័យនៅក្នុងចំការដូង រួចហេីយជនសង្ស័យបានធ្វេីសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេច។ ហេីយនៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១៩ និង ៤០ នាទីជនរងគ្រោះបានជិះកង់មកពីខួបកំណេីតក្មួយមិត្តភ័ក្រ្កវិញតែម្នាក់ឯងដេីម្បីត្រឡប់មកផ្ទះវិញស្រាប់តែពេលនោះជនសង្ស័យបានដេីរចេញមកពីចំការស្វាយមកហេីយបានឈរកាក់ពីមុខកង់ជនរងគ្រោះហេីយជនសង្ស័យបាននិយាយលួងលោមជនរងគ្រោះឲ្យដេីរចូលទៅចំការស្វាយថាខ្លួននិងមានរបស់ឲ្យស្រាប់តែពេលនោះនសង្ស័យបានធ្វេូីកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចម្តងទៀត។
លុះនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៣០ នាទីជនរងគ្រោះក៏បាននិយាយពីហេតុការដែលជនសង្ស័យបានធ្វេីសកម្មភាពចាប់រំលោភខ្លួនហេីយក៏បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្វាយប្រទាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិដេម្បីធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពចាប់រំលោភនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច